ចូលរួម​ទាំងអស់គ្នា​ដើម្បី​សុវត្ថិភាព​ទេសចរណ៍​និង​បង្ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩

182
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ពិសេស​អ្នក​ពាក់​ព័​ន្ធឹ​ង​វិស័យ​ទេសចរណ៍​ត្រូវ​បង្កើន​កិច្ច​អនុវត្តតាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​សុវត្ថិភាព​ទេសចរណ៍​និង​បង្ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​
​ខណៈពេល​ថ្ងៃ​អនុញ្ញាតឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ក្របខណ្ឌ​រដ្ឋ ក៏ដូចជា​បុគ្គលិក​កម្មករ​នៃ​វិស័យ​ឯកជន​បាន​ឈប់សម្រាក​ជំនួស​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជិត​ចូលមក​ដល់ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កែប​បានធ្វើ​ពិធី​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​មាន​ប្រសា​ស៍​ថា​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​តែង​បាន​ណែនាំ​ដល់​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីត​១៩ ដើម្បី​បញ្ចៀស​ពី​ផលប៉ះពាល់​លើ​វិស័យ​នានា ពិសេស​សេវាកម្ម​ទេ​ចរណ៍​ជា​ចម្បង​។ ដូច្នេះ ស្រប​ពេលដែល​ការឈប់​សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជិត​ចូល​មកដល់ គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​បន្ត​អប់រំ​បញ្ជ្រាប​ដល់​សាធារណជន​ទូទៅ​ចំពោះ​វិធានការ​ដ៏​មាន​សារសំខាន់​នេះ​។


​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​កិច្ចការ​ចម្បងៗ​ដែល​ត្រូវអនុវត្ត​ដើម្បី​សុវត្ថិភាព​ទេសចរណ៍​បន្ថែម​លើ​បញ្ហា​ជំងឺ​កូ​វីដ​១៩ រួមមាន សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន អារ​ហារ​ដ្ឋា​ន សេវាកម្ម​ដឹកជញ្ជូន​ទាំង​ផ្លូវទឹក និង​ផ្លូវគោក រមណីយដ្ឋាន​ទេសចរណ៍ ព្រមទាំង​សុវត្ថិភាព​សម្រាប់​សហគម​ន៍​ទេសចរណ៍​ជាដើម​។ គោលបំណង​នៃ​កិច្ច​ជំរុញ​ឱ្យ​បង្កើន​ការគិតគូ​រលើ​ផ្នែក​ទាំងនោះ​ដើម្បី​ធានា​សុវត្ថិភាព ដល់​អ្នកបម្រើ​ការងារ​បដិសណ្ឋារកិច្ច ក៏ដូចជា​ភ្ញៀវ​ទេចរ​ក្នុង​ការផ្ដល់ និង​ទទួល​សេវាកម្ម​ប្រកបដោយ​គុណភាព​បំណង​ឆ្លើយតប​នឹង​ដំណាក់កាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម