​ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​

318
ចែករម្លែក
​ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រមណីយដ្ឋាន​ធម្មជាតិ តំបន់ឆ្នេរ​នានា​និង​កន្លែង​លំហែកាយ​ដ៏​សម្បូរបែប​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋបាលខេត្ត​នេះ​ធ្វើការ​រៀបចំ​ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​ច្រើន​ថ្ងៃ​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​មាន​រយៈពេល​រហូតដល់​ជិត​១០​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយនេះ​។​
​ ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​ឆ្នេរ​នានា​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បាន​ត​ភ្ជាប់​គ្នា​មាន​ប្រវែង​រហូតដល់​ជាង​១០​គីឡូម៉ែត្រ​ក្រោយពី​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​នៅតាម​ឆ្នេរ​បាន​សាងសង់​រួច ត្រូវបានធ្វើ​ការរៀបចំ​សម្អាត​រាល់ថ្ងៃ​ដោយបាន​ដាក់​បន្ថែម​បន្ទប់ទឹក និង ធុងសំរាម​សម្រាប់​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​ឈប់សម្រាក​ច្រើន​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយនេះ​។​

ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​


​ ​ក្រៅពី​តំបន់ឆ្នេរ​ទាំងចាស់​និង​ថ្មី​នៅក្នុង​ក្រុង​បានរៀបចំ​រួច លោក គួច ចំរើន និយាយថា មាន​រមនីយដ្ឋាន​ធម្មជាតិ​សម្បូរបែប​ឆ្នេរ​នៅតាម​ស្រុក​ជាប់មាត់​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន​ក៏ត្រូវ​បានធ្វើ​ការណែនាំ​ឱ្យ​មានការ​រៀបចំ ចាំ​ទទួលភ្ញៀវ​មកលេង​ប្រកបទៅដោយ​ការទទួលខុសត្រូវ​។​
​ ​លោក គួច ចំរើន បាន​និយាយ​ឱ្យដឹងទៀតថា នៅ​ខេត្ត​ព្រះសីហនុ​ពេលនេះ​មិនមែន​មានតែ​ឆ្នេរសមុទ្រ​នោះទេ គឺមាន​ព្រែក​សម្រាប់​ភ្ញៀវ​ជិៈ​ទូក​អាគុយ​គយគន់​ធម្មជាតិ​ដុះ​តាម​ដងព្រែក មាន​សមុទ្រ​ព្រៃកោងកាង​ច្រូងច្រាង មាន​កន្លែង​ស្នាក់នៅ​បែប​ធម្មជាតិ​(​បឹង​កា​ឡូ​ក្នុងព្រៃ​) មាន​សណ្ឋាគារ​លំដាប់​ផ្កាយ និង ក៏មាន​ក្លឹប​សម្រាប់​ហាត់​វាយ​កូន​ហ្គោល​ផងដែរ​។​
​ ​ទោះជា​យ៉ាងណា នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​ច្រើន​ថ្ងៃ​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅ​សប្តាហ៍​ក្រោយនេះ តាម​ការ​ព្យាករ​អាកាសធាតុ គឺ​មិនមាន​អំណោយផល​ល្អ​សម្រាប់​ការធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា​នោះឡើយ តែ​អាច​លេង​កម្សាន្ត​នៅតាម​ឆ្នេរ​ដ៍​វែង​នៅជាប់​ដីគោក​បាន​៕សរន

ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​
ឆ្នេរ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ត្រៀមខ្លួន​ចាំ​ទទួល​អ្នកទេសចរ​

ទីតាំងផ្សាយពាណិជ្ជកម្ម