​ផ្លូវ​កំពុង​ជួសជុល​អាជ្ញាធរ​ស្រុក​កែវ​សីមា​សុំឱ្យ​អ្នកដំណើរ​មេត្តា​យោគយល់​

885
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​កែវ​សីមា​បាន​អំពាវនាវ​ដល់​អ្នកដំណើ​រ​រួមទាំង​ភ្ញៀវទេសចរ​មេត្តា​យោគយល់​និង​អធ្យាស្រ័យ ចំពោះ​ការកកស្ទះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចំណុច​ក្រោម​រណ្តៅ​កិន​ថ្ម​ស្ថិតក្នុង​ភូមោ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ដែលមាន​ហេតុ​ការកកស្ទះ​រថយន្ត​ច្រើន​គ្រឿង កាលពី​ថ្ងៃទី​១១​សីហា​កន្លងទៅ​។​

​លោក​អភិបាលស្រុក​បន្តថា​ផ្លូវជាតិ​លេខ​៧៦​មានការ​ខូចខាត​តិចតួច​ដោយ​កន្លែង​ហើយ​មន្ទីរ​សាធារណៈការ​ខេត្តមណ្ឌលគិរី​ក៏​កំពុង​ជួសជុល​។​ប៉ុន្តែ​ដោយសារតែ​កត្តា​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​បង្ក​ឱ្យ​ការជួសជុល មាន​ភាពយឺតយ៉ាវ និង​កកស្ទះ​បន្តិចបន្តួច​។​

​លោក​អភិបាលស្រុក​នួន​សារ៉ន​បាន​អំពាវនាវ​សូមកុំ​មានការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​មកលេង​របស់​ភ្ញៀវ​ទេសចរណ៍​ឬ​អ្នកដំណើរ​ដែល​ឆ្លងកាត់​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​នេះ អំពី​ភាព​កកស្ទះ​ទៀត​អី ព្រោះ​ក្រុម​កា​ងារ​មន្ទីរ​កំពុង​បន្ត​ជួសជុល​ដុតដៃដុតជើង​ខ្លាំង​លើ​ចំណុច​រអិល​នេះ​បានល្អ​ប្រសើរ​ឡើងវិញ​ហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម