​រកឃើញ​ផូស៊ីល​ត្រី នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ស្វាយ​

255
ចែករម្លែក

ដោយ​៖ ទេព មង្គល /
​ភ្នំពេញ​៖
បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងបរិស្ថាន បានបង្ហាញ​ឱ្យដឹង នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ​ថាៈ ផូស៊ីល​ត្រី ជា​សំណាក​ត្រី ដែល​បាន​កប់​ក្នុង​ដី ហើយ​ប្រែ​ក្លាយទៅជា​ថ្ម​។ ផូស៊ីល​ត្រី​នេះ ត្រូវបាន​រកឃើញ ដោយ​លោក លឹម វណ្ណ​ច័ន្ទ ក្រុមការងារ​សិក្សា ផូស៊ីល នៃ​នាយកដ្ឋាន តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន នៅ​ឆ្នាំ​២០១៩ នៅ​ភ្នំ​ស្វាយ ខេត្តបន្ទាយមានជ័យ ។​

​ប្រភព​បាន​បញ្ជាក់ថាៈ បច្ចុប្បន្ន ភ្នំ​ស្វាយ បាន​ក្លាយជា​តំបន់ បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ស្វាយ​។ សំណាក​ត្រី​នេះ សល់​ផ្នែក​ខាង​ក្បាល មាន​ភ្នែក និង ព្រុយ នៅ​ពាក់កណ្តាល​ខ្លួន បែក​មួយ​កំណាត់ ផ្នែក​កន្ទុយ ដែល​យើង​អាច​មើលឃើញ ស្នាម​ពណ៌​ក្រហម មាន​ទំហំ​ប្រមាណ ៣ ស​.​ម និង​បណ្តោយ ៨ ស​.​ម និង​មាន​សំណាក​ផូស៊ីល ផ្សេងៗ​ជាច្រើន​ទៀត ដែល​កប់ នៅក្នុង​ថ្មកំបោរ មួយ​ដុំ ។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ យើង​មិនទាន់​ដឹងថា តើ​ត្រី​នេះ ជា​ប្រភេទ​ត្រី អ្វី​នោះទេ​? ត្រី​ដែល​ត្រូវបាន​កប់​ចូល ទៅក្នុង​ដីល្បាប់ ដែលមាន​ជាតិ​កំបោរ ហើយ​ក្រោយមក បាន​កក​ជា​ថ្មកំបោរ​។ ភ្នំ​ស្វាយ ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ ដែលមាន​អ​តី​កាល ស្ថិត​ជា​សមុទ្រ ដែល​កើតឡើង ដោយ​កំណក នៃ​សា​ធាតុ​កំបោរ តាមរយៈ​ផែនទី Geological map of Cambodia ភ្នំ​ទាំងនេះ ត្រូវបាន​កំណត់ ក្នុង​សម័យកាល Permian (២២៥-២៨០​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​១ ដែល​ហៅថា Paleozoic នេះ​អាចជា​សំណាក ផូស៊ីល​ត្រី ដំបូង នៅ​ប្រទេស​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម