​រដ្ឋបាល​ឃុំ​និង​ថ្នាក់ស្រុក​ថា​មានការ​បន្ត​ចាក់ដី​លុប​ចំណីផ្លូវ​និង​កម្មសិទ្ធិ​អ្នកដទៃ​

177
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រដ្ឋបាល​ឃុំ​គោក​រមៀត​និង​ស្រុក​ថ្មពួក​បញ្ជាក់ថា លោក​គី ជា បន្ត​ចាក់ដី​លុប​យក​ចំណី​ផ្លូវជាតិ​លេខ​៥៨​និង​កម្មសិទ្ធិ​អ្នកដទៃ​នៅ​រង្វង់​មូល​បឹង​ត្រកួន នៅ​ភូមិ​បឹង​សុ​ក្រំ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​

​លោក​នៃ​ពៅ​មេឃុំ​នៃ​រដ្ឋបាល​ឃុំ​គោក​រមៀត​បានចេញ​លិខិត​លេខ​២៦៩​របក​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០ ដោយ​រាយការណ៍​ជូន​អភិបាលស្រុក​ថា ៖ ឈ្មោះ​គី ជា ពលរ​ដ្ខ​(​តែ​ជាក់ស្តែង​លោក​ជា មន្ត្រី​យោធា​នៃ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ច្រក​តំបន់​បឹង​ត្រកួន​) អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​សុ​ក្រំ​ឃុំ​គោក​រមៀត​និង​ជា​ម្ចាស់​ភាស៊ី​ចំណត​ថ្មពួក​បាន​ចាក់​លុប​យក​ចំ​ណិ​ផ្លូវ​នៅត្រង់​រង្វង់​មូល​បឹង​ត្រកួន​(​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ផ្លូវជាតិ​លេខ​៥៨) ស្ថិតនៅ​ភូមិ​បឹង​សុ​ក្រំ​ឃុំ​គោគរ​មៀត ។​

​ចំណែក​លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​ក្នុង​លិខិត​រដ្ឋបាល​ស្រុក​លេខ​១៦៣/២០ របក​/​ស​ថព គោរព​ជូន​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​កាសែត​រស្មី​កម្ពុជា​ទើប​ទទួលបាន​កាលពី​ថ្ង​ទី​១២​ខែសីហា ឆ្នាំ​២០២០ បានអោយដឹងថា​៖ នៅត្រង់​ដី​ចំ​ណិ​ផ្លូវ​រង្វង់​មូល​បឹង​ត្រកួន​(​ផ្លូវជាតិ​លេខ​៥៨​និង​ផ្លូវ​ខេត្ត​លេខ​២៥៦៣) ដែល​លោក​គី ជា បាន​ចាក់ដី​នេះ កន្លងមក​អាជ្ញាធរ​ឃុំ ស្រុក​និង​ថ្នាក់​ខេត្ត​បានធ្វើ​ការណែនាំ ហាមឃាត់​និង​ឱ្យ​រុះរើ​រោង​ភាស៊ី​ចំណត​ថ្មពួក​ដែលជា​របស់លោក​គី ជា ចេញពី​ត្រង់ចំណុច​នោះ​។
​តែ​លោក គី ជា នៅតែ​បន្ត​ចាក់ដី​លុប​យក​ចំណីផ្លូវ ដែល​ខុសពី​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​លោក​អភិបាលស្រុក​បន្តថា​៖​អាស្រ័យហេតុនេះ​សូម​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជ្រាប​ជា​របាយការណ៍​និង​គោរព​ស្នើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ ។​

​សូម​រំលឹក​ដែរ​ថា ទាក់ទិន​ករណីនេះ​ដែរ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ក៏បាន​ចេញ​លិខិត​លេខ​០៨៣​សដ​ចុះ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨ ដោយ​ស្នើអោយ​រដ្ឋបាល​ស្រុក​ថ្មពួក ចាត់វិធានការ​ទប់ស្កាត់​កុំអោយ​ពលរដ្ឋ​ដាក់លូ ចាក់ដី​បិទ​ទីតាំង​ប្រឡាយទឹក បាំង​មុខ​ទឹកធំ​នៅត្រង់​រង្វង់​មូល​បឹង​ត្រកួន ។​

​លោក​គឺជា​មន្ត្រី​យោធា​ដែល​រង​ការចោទប្រកាន់​ខាងលើ​បាន​ប្រាប់​កាសែត​រស្មី​ក​ម្ព្ជ​ជា​តាម​ទូរស័ព្ទ​ថ្ងៃទី​១៣​ខែសីហា​ថា​៖ ការចាក់ដី​លុប ដាក់លូ​និង​សង់រោង ហើយ​ដាក់​សម្ភារៈ​ផ្សេងៗ​លើដី​ចំ​ណិ​ផ្លូវ​នោះ ជា​ដី​ដែល​មិត្តភក្តិ​លោក​ឈ្មោះ​ដែន​សរ បានប្រគល់​អោយ​លោក​ប្រើប្រាស់​។​

​តែ​តាំងពី​ធ្វើ​ផ្លូវជាតិ​លេខ​៥៨ ដី​នោះ​ជា​ដី​ចំណីផ្លូវ​ជាតិ ជា​ដី​រដ្ឋ​ហើយ​បើ​រដ្ឋ​ត្រូវការ​លោក​ប្រគល់ជូន​ភ្លាម ។​ប៉ុន្តែ​បើ​ប្រគល់អោយ​ពលរដ្ឋ ដែលមាន​ដី​នៅ​ខាងក្រោយ​ដី​នោះ លោក​មិនអោយ​ទេ ។​

​ចំណែក​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​អោយដឹង​កាលពី​ថ្ងៃទី​១៣​ខែសីហា​ថា​៖​ម្ចាស់​ដី​ទាំងអស់​(​រួមទាំង​ឈ្មោះ​ដែន​សរ​ផង​)​ដែលមាន​ផលប៉ះពាល់​នឹង​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ សុទ្ធតែ​ទទួលបាន​សំណង​គោលនយោបាយ​រួចរាល់​ហើយ​ប្រគល់​ដី​ឱ្យ​រដ្ឋ​អស់ហើយ ។​
​ហេតុនេះ គេ​គ្មាន​សិទ្ធិ​អ្វី​ទៅ​ប្រគល់​ដី​ចំ​ណិ​ផ្លូវជាតិ​នេះ​ឱ្យ​អ្នកនេះ អ្នកនោះ​កាន់កាប់ ឬ​ប្រើប្រាស់​ឡើយ ៕S/

​រូបថត ៖ រដ្ឋបាល​ឃុំ​គោក​រមៀត​និង​ស្រុក​ថ្មពួក​ថា លោក​គី ជា បន្ត​ចាក់ដី​លុប​យក​ចំ​ិ​ផ្លូវជាតិ​លេខ​៥៨​និង​កម្មសិទ្ធិ​អ្នកដទៃ​នៅ​រង្វង់​មូល​បឹង​ត្រកួន (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម