អាជ្ញាធរ​និង​កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​គ្រួសារ​អ្នកស្លាប់​និង​របួស​ការដួលរលំ​ម៉ាស៊ីនស្ទូច

114
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផ្តល់​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ស្លាប់​និង​របួស​ដោយ​ការដួលរលំ​ម៉ាស៊ីនស្ទូច​ចល័ត​ខណៈ​មានការ​ព​ន្លឿ​ន​ទារ​សំណង​។​

លោក​កែវ​តារា​រស្មី​អភិបាល​ស្តីទី​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​១៣​ខែសីហា​ថា​៖​មាន​ឧ​ប​ទ្ទវ​ហេតុ​ដួលរលំ​ករណី​ដួលរលំ​ដងសន្ទូច​នៃ​ម៉ាស៊ីនស្ទូច​ចល័ត​( Mobile Crane) (​ផ្ទាំង​ស្លែត​ទម្ងន់​៧​តោន​) នៅ​ការដ្ឋាន​សំណង់​(The Park City) នៃ​ក្រុមហ៊ុន​ដឺ​ផាក​ស៊ី​ធី​វីឡា របស់លោក ឧក​ញ្ញ៉ា ឡៅ ប៊ុន​ប៉ា កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​គីឡូ​លេខ​៤​ហើយ​សង្កត់​លើផ្ទះ​១​ក្រៅ​ការដ្ឋាន​បណ្តាលឱ្យ​ប្រជា​ពលរ​ដ្ធ ៥​នាក់​ស្លាប់​និង​៤​នាក់​បាន​រងរបួស ។​

​លោក​បន្តថា​បន្ទាប់ពីនោះ​មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញា​ធរមាន​សម​ត្ថិ​ច្ច​និង​សប្បុរសជន​បាន​ទៅ​រំលែក​ទុក្ខ​និង​ផ្តល់​ការចូលរួម​បុណ្យសព​ផ្តល់​អំណោយ​បន្តបន្ទាប់​ដល់​គ្រួសារ​ជនរងគ្រោះ​។​ចំណែក​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ដល់​ល្ងាច​ថ្ងៃទី​១៣​ខែសីហា​ក៏បាន​ទៅ​រំលែក​ទុក្ខ​និង​ផ្តល់​អំណោយ​បន្តបន្ទាប់​ដល់​គ្រួសា​សព​ទាំង​៥​នាក់​តាម​រោងបុណ្យ​ទីទៃ​ពីគ្នា​។​ក្នុងនោះ​មាន​វត្ត​លោកស្រី​ជ័យ​ណា​រី​ភរិយា​លោក​អ៊ុ​រាត្រី​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​កម្ពុជា​ខេត្ត​លោក​លី​សារី​អភិបាលរង​ខេត្ត​និង​អនុប្រធាន​ទី​១ សាខា​ជាដើម​បាន​ចូលរួម​៕S/

​រូបថត​៖​អាជ្ញាធរ​និង​កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ស្លាប់​និង​របួស​ដោយ​ការដួលរលំ​ម៉ា​សុ​ី​ន​ស្ទូច​ចល័ត ខណៈ​មានការ​ព​ន្លឿ​ន​ទារ​សំណង (​រូព​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម