អនុវត្ត​ច្បាប់​ចរាចរណ៍​១០៥​ថ្ងៃៈ​ផាកពិន័យ​ម៉ូតូ​ជាង​១០​ម៉ឺន​គ្រឿង​និង​រថយន្ត​ជាង​៣​ម៉ឺន​៥​ពាន់​គ្រឿង

167
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩​រយៈពេល​១០៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៣៨៦៨៤​គ្រឿង​។ ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១០.២៨៦២​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៥.៨២២​គ្រឿង (​រថយន្ត​តូច ៣០.៩៣៥​គ្រឿង និង​រថយន្ត​ធំ ៤.៨៨៧​គ្រឿង​)​។

សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១០៦៩​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៧៧៣​គ្រឿង និង​រថយន្ត​ចំនួន ២៩៦​គ្រឿង ។​ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៥១​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤៥​គ្រឿង​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម