​ទំនាស់​សម្តី​ក្នុង​វង់​ផឹកស៊ី​វ៉ៃ​ប្រ៉ា​វ ស្លាប់​ម្នាក់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​

287
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​ចំណែក​ច្រើន​នាក់​ទៀត​រងរបួស​ហើយ​គេចខ្លួន​បាត់អស់ ក្នុង​រឿង​កម្មករសំណង់​២​ក្រុម ផឹកស៊ី​២​វង់​ផ្សេងគ្នា ម្ខាង​ស្រាស ម្ខាង​ស្រា​បៀរ ។​រហូតដល់​ស្រវឹង​ស្រឿងៗ ទាក់​ពាក់​សម្តី​គ្នា ធ្វើឱ្យ​ម្នាក់​ខាង​ភាគី​ស្រាស ប្រដាប់​ដោយ​ញញួ​ស្ទុះ​ទៅ​វាយ​ម្នាក់​ជា​គី​ខាង​ស្រា​បៀរ បណ្តាលឱ្យ​របួស​បែកក្បាល​។​ទ្រាំលែងបាន ប្រដាប់​ដោយ​គល់​ឫស្សី ដំបង លើកគ្នា​ចូល​វាយ​តបត​វិញ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ម្នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ជា​អកុសល​២​ម៉ោង​ក្រោយ​បាន​ស្លាប់​រីឯ​ច្រើន​នាក់​ទៀត​រងរបួស នាំគ្នា​គេចខ្លួន​បាត់អស់ ។

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ លុះ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​កោសល្យវិច័យ​ក្រុង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យ សាកសួរ​ដល់ទី​តាំង​កើតហេតុ ។​

​សព​ជនរងគ្រោះ​ឈ្មោះ មួន រើ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ។
​ចំណែក​ជនរងគ្រោះ​ក្លាយជា​ជនសង្ស័យ​ឈ្មោះ សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​រោង​ជាប់​គ្នា មាន​ស្រុកកំណើត ខេត្តព្រៃវែង ។​

​ជុំវិញ​ករណី​ខាងលើ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង រួមសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ចុះទៅ​សាកសួរ ធ្វើ​កំណត់ហេតុ​ពិនិត្យ​លើ​វត្ថុតាង​បន្សល់ទុក​និង​បន្តទៅ​ពិនិត្យ​សាកសព​ដែល​កំពុង​តំកល់ទុក​នៅឯ​មន្ទីរពេទ្យ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម