លោក​Felix G.Dalmas:​លី​គ​របស់​កម្ពុជា​រីកចម្រើន​ខ្លាំង​

337
ចែករម្លែក


​ដោយ​៖​រ៉ូ​ហ្សា​
​ ​ភ្នំពេញ​៖​លោក Felix G.Dalmas​ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បានធ្វើការកត់សម្គាល់ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​លី​គ​ ​(LEAQUE)​ កំពូល​របស់​​កម្ពុ​ជាមាន​ការរីកចម្រើន​ខ្លាំងណាស់ ។​
​ ​គ្រូបង្វឹក​ដែលមាន​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អម្លុង​ពាក់កណ្ដាល​ឆ្នាំ​២០១៨​ជាមួយនឹង​លោក Keisuke Honda​ដែលជា​អ្នកចាត់ការ​ទូទៅ ។​

​លោក​កត់សម្គាល់ថា​តែ​លី​គ​រីកចម្រើន​គឺ​ក្រុម​ជម្រើសជាតិ​នឹង​រីកចម្រើន​ហើយ​ព្រោះ​ក្រុម​ដែល​ជា​តំណាង​ឲ្យ​ជាតិ​(​ជម្រើសជាតិ​)​កកើតឡើង​ដោយសារ​កីឡាករ​ល្អៗ​ដែល​លេង​ឲ្យ​ក្រុម​ដែល​លេង​ក្នុង​លី​គ ។​
​លោក​Felix G.Dalmas​បាន​និយាយ​ដូច្នេះ​ថា​ខ្លួន​លោក​ផ្ទាល់​និង​ក្រុម​គ្រូបង្វឹក​ជម្រើស​
​ជាតិ​តែងតែ​មើល​ការប្រកួត​របស់​ពួកគេ​ទាំង​ផ្ទាល់​និង​តាម​វីដេអូ​។​លោក​មាន​អារម្មណ៍​ថា​ក្រុម​ភាគច្រើន​នៅ​ឆ្នាំនេះ​កំពុង​ព្យាយាម​លេង​បាល់ទាត់​ប្រកបដោយ​ភាពក្លាហាន​។
​ ​ការប្រកួតប្រជែង​ជាមួយនឹង​ការលេង​បែប​រៀបចំ​(Build ups)​និង​ការបញ្ចូល​គ្នា​រវាង​កី​
​ឡាករ​និង​កីឡាករ​។​វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​កីឡាករ​អ្នកគាំទ្រ​និង​ជាពិសេស​សម្រាប់​ដំណើរ​វិវឌ្ឍន៍​នៃ​បាល់ទាត់​កម្ពុជា​។​

​នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​បើ​ធៀប​ទៅ​កាលពី​២​ឆ្នាំមុន​។​យើង​មានសេចក្តីសោមនស្ស​រីករាយ​ដែល​បានឃើញ​លី​គ​កំពុង​ឆ្ពោះទៅកាន់​ទិសដៅ​នោះ​។​យើង​ពិតជា​រីករាយ​ណាស់​​​​​ដែល​បានឃើញ​កីឡាករ​ក្មេងៗ​ទទួលបាន​ឱកាស​លេង​។
​គ្រូ​ប​ង្វឹ​វ័យក្មេង​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រូបនេះ​បា​នស​ង្គ​ត់​ពី​លី​គ​កំពូល​កម្ពុជា​ថា លី​គ​កំពុងមាន​ភាពប្រសើរឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​សម្រាប់​ការរីកចម្រើន​និង​ការអភិវឌ្ឍ​ប៉ុន្តែ​ពិតជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ក្លិប​នានា​កំពុង​ឆ្ពោះទៅរក​ទិសដៅ​វិជ្ជមាន​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម