ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០

116
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រឿង​រាវ​មិនល្អ​ដែល​ធ្លាប់​កើតមាន​នឹង​បាន​ប្រែ​មក​ធូរស្បើយ ហើយ​ភាព​ប្រទាំង​ប្រទើស​ក្នុង​ដំណើរ​ជីវិត​ក៏បាន​ស្ងប់​សុខ​វិញ​ខ្លះ​ផង​។​សម្រាប់​កិច្ចការងារ​វិញ​បើទោះបី​មានការ​រាំងស្ទះ​និង​កើត​បញ្ហា​ខ្លះ​ក្តី​ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិន​ដង​មិនលឺ​បញ្ហា​មួយចំនួន​កាន់តែ​ប្រសើរ​។​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ប​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង ។ អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។​ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​និង​ផ្តល់​ផល​ជា​ផ្លែ​ផ្លា​គ្រាន់​កក់ក្តៅ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​មិន​ថា​កិច្ចការ ងារ​តូចធំ អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ ក្នុងថ្ងៃនេះ​ដែរ​បើ លោកអ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​គប្បី​ប្រញាប់ប្រញាល់​ពីព្រោះថា​ផល​ល្អៗ​មាន​ច្រើនជាង​អាក្រក់​ជានិច្ច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អោយ​ប្រយ័ត្នប្រយែង​ការ​មានទំនាស់​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​ពីព្រោះថា​ឃើញថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រសើរ​ជាង​មុន​ហើយ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ ដូចនេះ​ការប្រកប​ការងារ​តែង​មាន ការរាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មិន​ត្រូវយក​ភាព​ច្រណែន ឈ្នានីស ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ កាន់តែ​មិន​ដាច់​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​និង​មិនសូវ​កើតមាន​ភាពល្អក់​កករ​ចំពោះ​គ្នា ៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​បើ លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។ ដូច្នេះ​មុន​ធ្វើ​អ្វី លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រាន់​ស្រួល​ខ្លួន​ជាង​មុន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀត សោត​ក៏​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​តែង​ជួយ​យកអាសារ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ល្អ​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​អារម្មណ៍​មិនសូវ​ស្រស់ស្រាយ និង​ការធ្វើ​អ្វី​ក៏ តែង​ជួប​នូវ​បញ្ហា​ចំពោះមុខ​ច្រើន​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ឃើញថា​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ក្តី​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង​ពីព្រោះថា​ងាយ​បង្កបញ្ហា​មក​ទុកឱ្យ​ណាស់​។​ក្រៅពីនេះ​ចំពោះ​ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក​រឿង​គ្រួសារ​ខ្លួនឯង​ទៅ​ដើរ​ប្រាប់​អ្នកដទៃ​ព្រោះ​មិន​ផ្តល់​ផល​អ្វី​ទាំងអស់​ដោយសារ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ​ចិត្ត​ព្រោះ តែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ​វិញ​ជាក់​ជាពុំខាន​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផឹ​ត​ក្បត់​កើតមាន​ក្នុង អំឡុង​ពេលនេះ​នាំឱ្យ​កើត​តែ​រឿង​រាវ​មិនចេះចប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម