អា​សេន វែង​ហ្គើ ច្រានចោល​សំណើ​របស់ Barcelona

445
ចែករម្លែក

តាម​ព័ត៌មាន​ថា លោក អា​សេន វែង​ហ្គើ (Arsene Wenger) បាន​បដិសេធ​សំណើ​ដើម្បី​ចូល ដឹកនាំ​ក្រុម Barcelona ជំនួស​លោក គី​កេ សេ​ទៀន (Quique Setien) ។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចាក​ចេញពី​ក្លឹប Arsenal កាលពី​ឆ្នាំ​២០១៨ បន្ទាប់ពី​ដឹកនាំ អស់​រយៈពេល​២២​ឆ្នាំ ហើយ​លោក​មិនបាន​ទទួលយក​ការងារ​បង្វឹក​ចាប់តាំងពី​ពេលនោះ​មក​។
​ ​
​ប៉ុន្តែ​វិបត្តិ​ក្នុង​ក្រុមការងារ​បង្វឹក​នៅ​ក្លឹប Barcelona បាន​បណ្តាល​ឲ្យ​មានការ​ទាក់ទង​ទៅ​លោក វែង​ហ្គើ ជុំវិញ​លទ្ធភាព​ត្រឡប់មក​ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Camp Nou បន្ត​ពី​លោក សេ​ទៀន​។​
​ ​
​ក្លឹប Barcelona គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ជាច្រើន​ដែល​ទាក់ទង​ទៅ​លោក វែង​ហ្គើ ប៉ុន្តែ គ្រូបង្វឹក​វ័យ​៧០​ឆ្នាំ​រូបនេះ​បាន​បដិសេធ​សំណើ​ទាំងនោះ​។​
​ ​
​សេចក្តីរាយការណ៍​បាន​បន្ថែមថា ការពិភាក្សា​បឋម​បាន​ដំណើរ​ការល្អ ហើយ​លោក វែង​ហ្គើ ចាប់អារម្មណ៍​នឹង​គម្រោង​នេះ មុនពេល​សម្រេចចិត្ត​បដិសេធ​សំណើ​របស់​ក្លឹប Barcelona ។​
​ ​
​គេ​ជឿថា ថ្នាក់ដឹកនាំ​ក្លឹប Barcelona ចង់បាន​គ្រូបង្វឹក​ថ្មី​មក​ជំនួស​លោក សេ​ទៀន បន្ទាប់ពី​គ្រូ បង្វឹក​សញ្ចា​តិ​អេ​ស្ប៉ា​ញ​រូបនេះ​បាត់បង់​ឱកាស​ប្រជែង​យកពាន​ជើងឯក​ជាមួយ​ក្លឹប Real Madrid ដែលជា​គូប្រជែង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)

ទីតាំងផ្សាយពាណិជ្ជកម្ម