ហាន​ស៊ី ផ្លិក ទទួលស្គាល់ថា កីឡាករ ធី​អា​ហ្គោ អាល​កាន​តារា ចង់​ចាកចេញ

504
ចែករម្លែក

លោក ហាន​ស៊ី ផ្លិក (Hansi Flick) គ្រូបង្វឹក​ក្លឹប Bayern Munich បានបញ្ជាក់​ម្តងទៀត​ពី​ការជឿ ជាក់​របស់លោក​ថា កីឡាករ ធី​អា​ហ្គោ អាល​កាន​តារា (Thiago Alcantara) ចង់​ផ្ទេរ​ទៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​នៅតែមាន​មន្ទិល​ជុំវិញ​ថា តើ​កីឡាករ​រូបនេះ​នឹង​ផ្ទេរ​ទៅតាម​របៀប​ណា​។​
​ ​
​ធី​អា​ហ្គោ ធ្វើ​បានល្អ អំឡុងពេល​ក្រុម Bayern យកឈ្នះ​ក្រុម Chelsea ៤-១ កាលពី​ចុង​សប្តាហ៍ ខណៈ​ក្រុម​នេះ​បាន​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយនឹង​ក្រុម Barcelona ។​
​ ​
​ប៉ុន្តែ​បើទោះបីជា​ក្លឹប Bayern មានបំណង​ចង់​រក្សាទុក​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ជាមួយនឹង កិច្ចសន្យា​ថ្មី​ក៏ដោយ​ក៏​កីឡាករ​រូបនេះ​នៅតែមាន​បំណង​ចង់​ផ្ទេរចេញ​នៅ​រដូវក្តៅ​នេះ​ដើម្បី​ស្វែង រក​ការប្រកួតប្រជែង​ថ្មី​។​
​ ​
​លោក ផ្លិក បាន​និយាយថា “​ក្នុងនាម​ជា​មនុស្ស​ម្នាក់​និង​ធ្លាប់ជា​កីឡាករ​ម្នាក់ ខ្ញុំ​អាចយ​ល់ពី បំណង​របស់គាត់​។ ធី​អា​ហ្គោ លេង​នៅ​ក្លឹប Barcelona និង​លេង​៧​ឆ្នាំ​ឲ្យ​ក្លឹប Bayern ។ នៅពេលនេះ គាត់​ចង់បាន​ការប្រកួតប្រជែង​ថ្មី ដែល​តាម​ខ្ញុំ​យល់​គឺ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​”​។​
​ ​
​គេ​ចាត់ទុកថា ក្លឹប Liverpool គឺជា​គោលដៅ​ដ៏​ស័ក្តិសម​សម្រាប់ ធី​អា​ហ្គោ ព្រោះ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គឺជា​អ្នកគាំទ្រ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​យូរ​មកហើយ ហើយ​ថា កីឡាករ​រូបនេះ​អាច​នឹង​បន្ថែម​គុណភាព​ក្នុង​តំបន់​បម្រើ​របស់​ក្រុម Liverpool ។​
​ ​
​ទោះបីជា​យ៉ាងណា ការចំណាយ​ប្រាក់​៣០​លាន​ផោន​សម្រាប់​កីឡាករ​ដែលមាន​វ័យ ដូច កីឡាករ​រូបនេះ​មិន​ស្រប​នឹង​គោលនយោបាយ​ផ្ទេរ​របស់​ក្លឹប Liverpool នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​អា​ហ្គោ អាល​កាន​តារា​(Thiago Alcantara)

ទីតាំងផ្សាយពាណិជ្ជកម្ម