Watford ទាមទារ​ប្រាក់​៣០​លាន​ផោន​សម្រាប់​ខ្សែបម្រើ​ស្លាប អ៊ី​ស្មៃ សា

486
ចែករម្លែក

​ក្លឹប Watford កំពុង​ទាមទារ​តម្លៃ​យ៉ាងហោចណាស់​៣០​លាន​ផោន​ពី​ក្លឹប Crystal Palace ដើម្បី​ផ្ទេរ​កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr) ដែល​អាច​ជំនួស​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) នៅ​ពហុកីឡាដ្ឋាន Selhurst Park ។​
​ ​
​សា បាន​ចូលរួម​ជាមួយ​ក្រុម Watford ក្នុងតម្លៃ​ប្រមាណ​៣០​លាន​ផោន បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប Rennes កាលពី​ខែសីហា​ឆ្នាំមុន ហើយ​រំពឹងថា អាច​ចាកចេញ បន្ទាប់ពី​ក្រុម​នេះ​ត្រូវ​កាត់​ចេញពី ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្លឹប Watford ដែល​មិនទាន់មាន​អ្នកចាត់ការ​នោះ កំពុងស្ថិត​ក្រោម​សម្ពាធ​ក្នុងការ​កាត់បន្ថយ ការចំណាយ​នៅមុន​ការវិលត្រឡប់​មកកាន់​ក្របខណ្ឌ Champion ship ប៉ុន្តែ​គ្មាន​បំណង​ចង់ បាត់បង់​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​ទេ​។​
​ ​
​លោក រ៉​យ ហាច​សិន (Roy Hodgson) បាន​សារភាពថា ហ្សា​ហា អាច​នឹង​ចាក​ចេញពី​ក្លឹប​នេះ នៅ​រដូវក្តៅ​នេះ ហើយ​ចាត់ទុក សា វ័យ​២២​ឆ្នាំ​គឺជា​កីឡាករ​ដែល​ស័ក្តិសម​ក្នុងការ​ជំនួស​ខ្សែ បម្រើ​ស្លាប​រូបនេះ​។​
​ ​
​មាន​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ ប៉ុន្តែ​មានតែ​ក្លឹប Palace ប៉ុណ្ណោះ​ដែល​បានដាក់​សំណើ​។​
​ ​
​សា រកបាន​គ្រាប់​បាល់​ពីរ​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​មួយ​លើក​ក្នុងការ​យកឈ្នះ​ក្រុម Liverpool ៣-០ កាលពី​ថ្ងៃទី​២៩​ខែកុម្ភៈ​ដោយបាន​បញ្ចប់​ស្ថិតិ​ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​ជើង ឯក​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr)

ទីតាំងផ្សាយពាណិជ្ជកម្ម