Barcelona បញ្ជាក់ថា មាន​កីឡាករ​ឆ្លង​វីរុស​កូ​រ៉ូ​ណា

490
ចែករម្លែក

ក្លឹប Barcelona បាន​បញ្ជាក់ថា រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​នៅមុន​ជំនួប​វគ្គ​៨​ក្រុម​ចុង ក្រោយ​ជាមួយ​ក្រុម Bayern Munich ។​
​ ​
​ទោះបីជា​យ៉ាងណា ក្លឹប Barcelona បានប្រកាសថា វីរុស​នេះ​មិនបាន​កើតមាន​នៅលើ​កីឡាករ ក្នុង​ក្រុម​ជម្រើស​ដំបូង​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង Lisbon នៅ​ថ្ងៃ​ប្រ​ហ​ស្ប​ត្តិ៍​នោះទេ​។​
​ ​
​ផ្ទុយទៅវិញ គឺមាន​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជើងចាស់​៩​រូប​ដែល​បច្ចុប្បន្ន​ស្ថិតនៅ ដាច់ដោយឡែក​ពី​ក្រុម​ជម្រើស​ដំបូង​ដែល​អាច​ចូលរួម​ការប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​អ្នក​ទាំង​៩​នោះបាន​វិល​ត្រឡប់មក​ទីលាន​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​អង្គា​រ៍​ដើម្បី​ចាប់ផ្តើម​ត្រៀម​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ផ្សេង​។​
​ ​
​ក្លឹប Barcelona បាន​បញ្ជាក់ថា មាន​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង​៩​នាក់​ដែល​បាន​វិល ត្រឡប់មក​ហ្វឹកហាត់​វិញ​រកឃើញ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​។ ក្លឹប Barcelona បន្តទៀតថា កីឡាករ រូបនេះ​មិន​ប៉ះពាល់​ជាមួយ​សមាជិក​នៃ​ក្រុម​ជម្រើស​ដំបូង​ដែល​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Lisbon សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Barcelona

ទីតាំងផ្សាយពាណិជ្ជកម្ម