ស្រវឹងស្រា​ជិះ​ម៉ូតូ​ឡើងលើ​ស្ពាន​ស្ទឹងមានជ័យ​បម្រុង​លោត​សម្លាប់ខ្លួន​

229
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: តូចចិត្ត​នឹង​គ្រួសារ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ​រួច​ជិះ​ម៉ូតូ​​មក​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1HX 4480 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឈប់​ម៉ូតូ​រួច​ឡើងលើ​បង្កាន់ដៃស្ពាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ដោយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ទៅ​ជួយ​ចាប់ទាញ​ទាន់ពេលវេលា ហើយ​បាន​នាំ​អត្តឃាត​ជន​មកក្រោម​ស្ពាន និង​ធ្វើការ​សួរនាំ ទើប​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់ថា គាត់​មាន​វិបត្តិ​ក្នុង​គ្រួសារ តូចចិត្ត​ខ្លួនឯង​ចង់​មក​លោត​សម្លាប់ខ្លួន​។ រួចហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​ធ្វើការ​សួរនាំ​បុរស​ខាងលើ​រួច ក៏បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​យក​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម