FBI នឹងចូលរួមស៊ើបអង្កេតការផ្ទុះនៅទីក្រុងបៃរូត

159
ចែករម្លែក

អ្នកការទូតជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣សីហាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI នឹងចូលរួមជាមួយអ្នកស៊ើបអង្កេតដទៃទៀតដើម្បីរកមូលហេតុនៃការផ្ទុះកំពង់ផែដ៏ធំដែលបានបំផ្លាញទីក្រុងបៃរូត។

លោកដេវីដ ហ៊ែល បានប្រាប់អ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ចនៅតំបន់ កំពង់ផែដែលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដូច្នេះថា “FBI នឹងចូលរួមជាមួយក្រុម ស៊ើបអង្កេតលីបង់និងអន្តរជាតិតាមការអញ្ជើញរបស់លីបង់ដើម្បីជួយឆ្លើយសំណួរ ដែលខ្ញុំដឹងថាអ្នករាល់គ្នាមានអំពីកាលៈទេសៈដែលឈានដល់ការផ្ទុះនេះ”។

អាជ្ញាធរលីបង់បានសន្យាស៊ើបអង្កេតភ្លាមៗចំពោះការផ្ទុះដ៏ធំនៅកំពង់ផែបៃរូតកាលពីថ្ងៃទី ៤ ខែសីហា ដែលបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅក្នុងទីក្រុង និង សម្លាប់មនុស្សយ៉ាងហោចណាស់ ១៧១ នាក់។

មន្ត្រីតុលាការម្នាក់បាននិយាយកាលពីថ្ងៃពុធថា តុលាការនឹងសាកសួររដ្ឋមន្ត្រីនិង អតីតរដ្ឋមន្រ្តីជាច្រើនអំពីគ្រោះមហន្តរាយនេះ។

ពួកមេដឹកនាំពិភពលោក អង្គការអន្តរជាតិនានា និងសាធារណជនលីបង់បានទទូច ឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ ប៉ុន្តែប្រធានាធិបតីមីឆែល អួន និយាយថា ការអំពាវនាវឱ្យមានការស៊ើបអង្កេតបែបនេះគឺជាការខ្ជះខ្ជាយពេលវេលា៕ ដោយ៖ កញ្ញាដាលីស/Ha

FBI នឹងចូលរួមស៊ើបអង្កេតការផ្ទុះនៅកំពង់ផែបៃរូត

ទីតាំងផ្សាយពាណិជ្ជកម្ម