​ធ្វើ​តេ​ស្តិ៍​បច្ចេកទេស អត្ត​ព​លិ​ក​វាយ​កូនឃ្លី​លើ​តុ ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​ថ្នាល ដំណាក់កាល​ទី​១

509
ចែករម្លែក

ដោយ ៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ បានរៀបចំ​ការប្រកួត កីឡាវាយកូនឃ្លីលើតុ ធ្វើ​តេ​ស្តិ៍​សាកល្បង បច្ចេកទេស សម្រាប់​កីឡាករ -​កីឡាការិនី ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ ឈុត​តូច​ថ្នាល ដំណាក់កាល​ទី​១ នៅ​ទីលាន​សហព័ន្ធ ក្នុង​ពុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា បាន​មានប្រសាសន៍ថាៈ នេះ​ជាការ​ប្រកួត ស្ទាប់ស្ទង់​សមត្ថភាព កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ ឈុត​តូច​ថ្នាល ដែល​ធ្វើការ​ហ្វឹកហាត់ ប៉ុន្មាន​ខែ​កន្លងមក បន្ទាប់ពី​យើង ឈប់សម្រាក ដោយសារតែ​កា​រារ​ត្បា​ត​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ការធ្វើ​តេ​ស្តិ៍​នេះ សហព័ន្ធ ក៏​កំណត់​យក​ចំណាត់ថ្នាក់​ដែរ​។​

​លោក​បាន​បន្តថាៈ ការប្រកួត​នេះ កីឡាករ​ក្រុម​ជម្រើសជាតិ ឈុត​ធំ មាន​ចំនួន ៦ នាក់​។ ចំណែក​ក្រុម​ជម្រើសជាតិ យុវជន​ចំនួន ៧​នាក់ និង​កីឡាការិនី​ថ្នាល ចំនួន ៦​នាក់ ធ្វើការ​ប្រកួត​រូបមន្ត ដូចគ្នា​។ ដូច្នេះ​គណៈកម្មការ​សហព័ន្ធ អាច​ដឹង​កាន់តែច្បាស់ ពី​សមត្ថភាព របស់​អត្ត​ព​លិ​ក នីមួយៗ​របស់ខ្លួន​។

​អគ្គលេខាធិការ បាន​បន្ថែមទៀតថាៈ សហព័ន្ធ ត្រូវ​ឲ្យ​កីឡាករ​-​កីឡាការិនី ទាំងអស់ ត្រៀមខ្លួន ប្រកួត​លក្ខណៈ​ជាតិ ដែល​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ នឹង​រៀបចំ​ការប្រកួត ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ និង​ពានរង្វាន់ សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ៕V

ទីតាំងផ្សាយពាណិជ្ជកម្ម