ទាល់តែសហការគ្នាចឹងទើបបានស៊ី

366
ចែករម្លែក

នេះជាគ្រាគួរឱ្យអស់សំណើច ដែលឆ្កែបីក្បាលសហការគ្នាលួចអាហារនៅសល់ពីផ្ទះបាយ។

ឆ្កែតឿឈ្មោះ យូហ្គោ បានឡើងជាន់ពីលើឆ្កែខ្ពស់ជាគូកនពីរក្បាលទៀតរបស់វាឈ្មោះ ហាលី និង ហង់រី។ ហាលី និង ហង់រីផ្គុំគ្នាធ្វើដូចជាកូនជណ្តើរដើម្បីឱ្យយូហ្គោអាយុ៨ខែឡើងជាន់ពីលើខ្នងពួកវាដើម្បីយកចំណីនៅសល់លើចង្ក្រាន។

វីដេអូនេះគឺថតដោយលោកស្រី ឡាញ ហ្វាតលែន ហ្វ្រូយស្តាត នៅប្រទេសន័រវែស។

លោកស្រីឡាញ ដែលជាអ្នកបង្ហាត់ឆ្កែអាជីពនិងជានាយកប្រតិបត្តិនៃផេក @funnybubbledogs លើ Instagram បាននិយាយថា “ឆ្កែពូជតឿនេះត្រូវបានចិញ្ចឹមជាមួយគ្នានឹងបងៗរបស់វាដែលជាពូជធំជាងវា។ យូហ្គោតែងចង់ធ្វើដូចគ្នានឹងឆ្កែបងរបស់វា ដូចជា រត់ឱ្យបានលឿន ហក់ឱ្យបានខ្ពស់ និងលួចចំណីអាហារពីផ្ទះបាយ។ ប៉ុន្តែឆ្កែតឿមានជើងខ្លីហើយការធ្វើរឿងទាំងអស់នេះមិនមែនងាយស្រួលទេ”៕ ដោយ៖ កញ្ញាដាលីស

ឆ្កែតឿយូហ្គោលួចចំណីពីផ្ទះបាយបានសម្រេច ដោយសារបានហាលី និង ហង់រីឱ្យខ្ចីខ្នងជាន់

ទីតាំងផ្សាយពាណិជ្ជកម្ម