“​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ន៍​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០ ១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨”​ត្រូវបាន​លើកយក​មក​ពិភាក្សា​

210
ចែករម្លែក
“​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០ ១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨”​ត្រូវបាន​លើកយក​មក​ពិភាក្សា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​ នា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា ​កំពុង​ពិភាក្សា​លើ “​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ន៍គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០ ១៥-២០២៥ ក្នុង​ឆ្នាំ​២០១៧-២០១៨”​។​


​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហ​កម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ សម្រេចបាន​ពេញលេញ និង​មាន​វឌ្ឍនភាព​សំខាន់ៗ​ដូចខាងក្រោម​៖
គោលដៅ​ទី​១ : គោលនយោបាយ​គឺ​ការកែ​ប្រែ និង​ពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស ឱ្យបាន ៣០% នៅ​ឆ្នាំ​២០២៥ ក្នុងនោះ​វិស័យ​កម្មន្ត​សាល​ត្រូវ​កើន​ដល់​២០%​។ ជាក់ស្ដែង អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ២៧,៧% នៅ​ឆ្នាំ​២០១៥ ដល់ ៣២,៦% នៅ​ឆ្នាំ​២០១៨ ពោលគឺ​សម្រេចបាន​មុន​គោលដៅ​បានកំណត់​នៅ​ឆ្នាំ​២០២៥​។ ទន្ទឹមគ្នានេះ អនុ​បាត​វិស័យ​កម្មន្តសាល​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ១៦,០% នៅ​ឆ្នាំ​២០១៥ ដល់ ១៦,៣% នៅ ឆ្នាំ​២០១៨ កំណើន​នេះ​មាន​លក្ខណៈ​យឺត​បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។​

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា


គោលដៅ​ទី​២: គោលនយោបាយ​គឺ​ការបង្កើន​និង​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល (​មិនមែនជា​វាយ​ន​ភណ្ឌ​) ឱ្យបាន ១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ជំរុញ​នាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន ១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ ២០២៥​។ ចំណែក​នៃ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​មានការ​ថយចុះ​ជា​លំដាប់​ពី ៧១,៦% នៃ​បរិមាណ​នាំ ចេញ​សរុប នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦៩,២% នៅ​ឆ្នាំ​២០១៨​។


​ដោយឡែក​ការនាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥​ដល់​១៣,៣% នៅ​ឆ្នាំ​២០១៨ គឺ​សម្រេចបាន​ប្រមាណ​៨៨,៦% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។ ការនាំចេញ កសិក​ផល​កែច្នៃ ក៏មាន​ការកើនឡើង​ពី ៥,៩% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥ ដល់ ៧,០% នៅ​ឆ្នាំ​២០១៨ សម្រេចបាន​ប្រមាណ ៥៨,៣% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។​


គោលដៅ​ទី​៣: គោលនយោបាយ គឺ​នៅ​ឆ្នាំ​២០២៥ សហគ្រាស​ធុន​តូច និង​មធ្យម ៨០% និង​៩៥%​រៀង​គ្នា និង​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម ៥០% និង​៧០%​រៀង​គ្នា នឹងមាន​បញ្ជិកា​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ ។ ការចុះបញ្ជី​ផ្លូវការ​នៃ​សហគ្រាស​ធុន​តូច​មធ្យម និង​ធំ មានការ​កើនឡើង​ពី ៣៧% ៧២% និង​៩៣% នៅ​ឆ្នាំ​២០១០ ដល់ ៧៦% ៨៧% និង​៩៨% នៅ​ឆ្នាំ​២០១៨ ជិត​សម្រេចបាន​តាម​គោលដៅ​ឆ្នាំ​២០២៥​។ សហគ្រាស​ធុន​មធ្យម​ដែលមាន​តារាង​តុល្យការ​បាន​កើនឡើង​ពី​២៤% ក្នុង​ឆ្នាំ​២០១០ ដល់​៧២% ក្នុង​ឆ្នាំ​២០១៨ លើសពី​គោលដៅ​ឆ្នាំ​២០២៥ ខណៈដែល​សហគ្រាស​ធុន​តូច និង​ធុន​ធំ​មាន​តារាង​តុល្យការ​បាន​កើនឡើង ៤% និង​៦៦% ក្នុង​ឆ្នាំ​២០១០ ដល់​២៨% និង​៨៧% ក្នុង​ឆ្នាំ​២០១៨៕​សរន​/Ha

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា

ទីតាំងផ្សាយពាណិជ្ជកម្ម