តោះមកមើលរថយន្ត BMW X3 xDrive30e M Sport មានអ្វីពិសេស

430
ចែករម្លែក

វាជាគុណភាពគួរឱ្យចាប់អារម្មណ៍នៃយីហោរថយន្តដ៏ពិសេសមួយដែលនៅតែអាចរក្សាបានភាពប្រសើរឡើងជាលំដាប់។ ហើយក្រុមហ៊ុន BMW បានធ្វើវាម្តងទៀតជាមួយនឹងរថយន្តម៉ាក “BMW X3 xDrive30e M Sport”។

ជាលើកទីមួយសម្រាប់អ្នកផ្សងព្រេងដែលចូលចិត្តស៊េរីរថយន្ត X Crew ដ៏មានអានុភាពដើម្បីបើកបរទៅមានភាពស្អាតនិងជួយសង្គ្រោះភពផែនដីជាមួយនឹងប្រព័ន្ធដោតភ្លើងហាយប្រ៊ីដ រថយន្ត BMW X3 xDrive30e M Sport គឺមានលក្ខណៈលេចធ្លោខ្លាំងជាងគេ ដែលផ្តល់ក្តីរំភើបជាមួយនឹងរូបរាងបែបស្ព័រដ៏ទំនើបរបស់វានិងត្រៀមខ្លួនជាស្រេចដើម្បីដឹកអ្នកបើកបរប្រកបដោយភាពជឿជាក់ដូចជារូបលោកអ្នកទៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ បច្ចេកវិជ្ជាទំនើបនិងមុខងារសម្បូរបែបគឺបំពេញរាល់បទពិសោធន៍បើកបរទាំងអស់។

ម៉ាស៊ីន BMW TwinPower Turbo ២ លីត្រ ៤ ស៊ីឡាំងបូកនឹងម៉ូទ័រអគ្គិសនីដើម្បីផលិតកម្លាំងបានដល់ទៅ ២៩២ សេះនឹងធានាថា ការបើកបររបស់លោកអ្នកនឹងមានភាពរលូនល្អបំផុត ជាមួយនឹងឈ្នាន់ល្បឿនបែប Steptronic Sport កម្រិត ៨ ដំណាក់កាល និងដងកាច់ប្តូរផ្សេងៗមួយនៅខាងក្រោយដៃចង្កូតសម្រាប់ភាពងាយស្រួលបំផុតនិងការបង្កើនលក្ខណៈទៅជារថយន្តបែបស្ព័រ។

ម៉ាស៊ីនរថយន្តនេះភ្ជាប់មកជាមួយប្រព័ន្ធដោតភ្លើងហាយប្រ៊ីដដំបូងគេបង្អស់នៃរថយន្ត BMW X3 ដែលអាចដំណើរការបានដោយប្រើប្រព័ន្ធបើកបរដោយអគ្គិសនីបានរហូតដល់ ៤៧ គីឡូម៉ែត្រ។

ការរចនាម៉ូតក៏មានភាពអស្ចារ្យមិនចាញ់គ្រឿងម៉ាស៊ីននោះដែរ។ ការរចនាខាងក្រៅរបស់ M Sport បានបំពេញបន្ថែមយ៉ាងល្អឥតខ្ចោះនូវលក្ខណៈពិសេសនៃម៉ូត M Aerodynamic Package ដែលអាចបត់បែនបានរហ័សរហួន​និងជម្នះកម្លាំងខ្យល់នៅខាងមុនបានយ៉ាងអស្ចារ្យ។ កង់ M Light Alloy ទំហំ ២០ អ៊ីញជាមួយម៉ូតយ៉ាន់ថ្មី Double Spoke បានផ្តល់ឱ្យរថយន្តនេះនូវភាពទាក់ទាញនិងមានទម្ងន់ស្រាលថែមទៀត។

ឈុតហ្វ្រាំង M Sport ផ្តល់នូវទំនុកចិត្តបន្ថែមពីលើម៉ូតដែលរំលេចដោយឡូហ្គោ M Sport ដែលមានពន្លឺភ្លឺច្បាស់ជាមួយនឹងចង្កៀងថ្មីប្រភេទ Adaptive LED និងអំពូលភ្លើងបំភ្លឺពេលចុះអ័ព្ទប្រភេទ LED ដែលត្រៀមខ្លួនជាស្រេចដើម្បីបំភ្លឺផ្លូវគ្រប់ស្ថានការណ៍។

នៅខាងក្នុងកាប៊ីន ដៃចង្កូត M Sport ដែលមានមុខងារចម្រុះមានប្រអប់ចុចមួយបំពាក់នូវប៊ូតុង Full-Option។ វាជាគូគ្នាដ៏ល្អឥតខ្ចោះជាមួយនឹងផ្ទាំងតាប្លូ BMW Live Cockpit Professional ដែលបង្កើតនូវអារម្មណ៍បែបទំនើបនិងងាយស្រួលអាន។

លោកអ្នកនឹងទទួលបានភាពឡូយឆាយបន្ថែមពីកៅអីស្រោបស្បែក Ambient Light និង Vernasca នៅជុំវិញរថយន្ត ខណៈអង្គុយបើកបរប្រកបដោយផាសុកភាពជាមួយប្រព័ន្ធបញ្ជាកៅអីតាមអេឡិចត្រូនិចទាំងអស់។

លើសពីនេះទៅទៀត រថយន្ត BMW X3 xDrive30e M Sport ត្រូវបានបំពាក់ដោយបច្ចេកវិជ្ជាចុងក្រោយដូច្នេះលោកអ្នកនឹងមិនខកខានការតភ្ជាប់ណាមួយជាមួយនឹងកម្មវិធី BMW ConnectedDrive នោះឡើយ។ វាក៏មានប្រព័ន្ធសំឡេង Harman Kardon ផងដែរ ដែលផ្តល់នូវសំឡេងព័ទ្ធជុំវិញដើម្បីបំពេញគ្រប់ចំណីអារម្មណ៍ទាំងអស់របស់លោកអ្នក។ វាក៏បំពាក់ជាមួយប្រព័ន្ធនាំផ្លូវដ៏សុក្រឹតផងដែរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម