ឥណ្ឌា​ស្វះស្វែង​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​ប្រទេស​ម៉ាល់​ឌី​វ ជាមួយនឹង​គម្រោង​សង់ស្ពាន​

273
ចែករម្លែក

​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា​បាន​សន្យា​ផ្តល់ប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​ដើម្បី​សាងសង់​ស្ពាន​និង​ផ្លូវ​ជាច្រើន​នៅ​ប្រទេស​ម៉ាល់​ឌី​វ ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ព្យាយាម​ទប់ទល់​ឥទ្ធិពល​​របស់​ចិន​ដែល​កំពុង​កើនឡើង​នៅ​មហាសមុទ្រ​ឥណ្ឌា​នេះ​។​

​ម៉ាល់​ឌី​វ​បាន​ខ្ចី​លុយ​រាប់ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​បាន​ជួល​ក្រុមហ៊ុន​ចិន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតីមុន​។​បញ្ហា​នេះ បានធ្វើឱ្យ​​មាន​ការព្រួយបារម្ភ​នៅ​ឥណ្ឌា​និង​នៅ​បស្ចិមប្រទេស​ថា​ចិន​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន​នៅ​អាស៊ី​និង​ហួស​ពី​នេះ​ជាប់បំណុល​ច្រើនឡើង​ខណៈ​ដែល​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។​

​នៅក្រោម​រដ្ឋាភិបាល​ម៉ាល់​ឌី​វ​ថ្មី ឥណ្ឌា​បាន​ស្វែងរក​ការបង្កើន​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​នៅ​ប្រទេស​ម៉ាល់​ឌី​វ​ជាប្រទេស​ជា​កោះ​ដែល​មាន​ប្រជាជន​ចំនួន​៣៤០.០០០ នាក់​និង​កោះ​ចំនួន ១.១៩២​ដែល​ស្ថិត​​នៅលើ​ផ្លូវ​ដឹកជញ្ជូន​កើត​-​លិច​ដ៏​សំខាន់​នេះ​។​

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា ការវិនិយោគ​ថ្មី​ដែល​បាន​ប្រកាស​នេះ​ត្រូវ​ចំណាយ​សរុប​ជាង​២​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ប្រធានាធិបតី​ម៉ាល់​ឌី​វ​ថ្មី បាន​ឡើង​កាន់​អំណាច​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាល់​ឌី​វ បាន​និយាយថា​ថវិកា​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ហិរញ្ញវត្ថុ​ដើម្បី​សាងសង់​ស្ពាន​និង​ផ្លូវ​ដែល​ត​ភ្ជាប់​ទីក្រុង​ម៉ាល់ ទៅ​កោះ​តូចៗ​ជិតខាង​ចំនួន​៣៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្ពាន​មិត្តភាព​ចិន​-​ម៉ាល់​ឌី​វ នេះ ត្រូវបាន​សង់​បញ្ចប់​ជាមួយនឹង​លុយ​ខ្ចី​ពី​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម