គ្រូបង្រៀន​ពុទ្ធិកបឋមសិក្សា ៥២ រូប ត្រូវបាន​បណ្តុះបណ្តាល​ដោយ​ជោគជ័យ

122
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ បន្ទាប់ពី​បាន​ប្រព្រឹត្តទៅ​យ៉ាង​ផុលផុស ប្រកបដោយ​ការយក​ព្រះទ័យ និង យកចិត្តទុកដាក់​អស់​រយៈពេល ០៤ ថ្ងៃ​គត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ នេះ​មក គ្រូបង្រៀន​កម្រិត​ពុទ្ធិក​បឋមសិក្សា សរុប ៥២ អង្គ និង នាក់ មកពី ២៤ រាជធានី ខេត្ត ( ខេត្ត កំពង់​ចា ខកខាន ដោយ​គ្មាន​ដំណឹង ) បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​របស់ខ្លួន​ហើយ គឺជា​អ្វី ដែល ភិក្ខុ ព្រះ​សិរី​វិសុទ្ធិ សុខ សុភាព ព្រះប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ ហៅថា គឺជា​ការបញ្ចប់​ទៅដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។​

ភិក្ខុ ព្រះ​សិរី​វិសុទ្ធិ សុខ សុភាព ព្រះប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ មាន​ព្រះ​ថេរ​ដីកា​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​ប្រៀន​ពុទ្ធិកបឋមសិក្សា ( រូបៈ មេសា )


​ព្រះមហា​សមណៈ សុខ សុភាព បានលើកឡើង​បន្ថែម ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នោះ​ថា សិក្ខាកាម មានការ​ពេញ​ព្រះទ័យ និង ពេញចិត្ត​ខ្លាំង​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នោះ ហើយ​បាន​សំណូមពរ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​ប្រហាក់ប្រហែលគ្នា​នេះ​លើក​ក្រោយ​ទៀត ដោយ​សិក្ខាកាម​ខ្លះ​ថែមទាំង​ធានាថា នឹង​រ៉ាប់រង​ដោយ​ព្រះអង្គ និង ដោយ​ខ្លួនឯង​ចំពោះ​ការចំណាយ​លើក​ការធ្វើដំណើរ​ជាដើម ។​


​លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម ដែល​ទើបតែ​បានបញ្ចប់​វគ្គ​សិក្សា​នៅពេលនេះ សូមឱ្យ​យកចំណេះ និង ជំនាញ​របស់ខ្លួន​ទៅ​បង្ហាត់បង្រៀន​ដល់​សមណ​សិស្ស និង សិស្ស​ឱ្យ​ចេះ​នូវ​អង្គ នៃ អ្នកសិក្សា​ទាំង ០៤ យ៉ាង​គឺ ៖

លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា ( រូបៈ មេសា)

១ ធ្វើយ៉ាងណា ឱ្យ​សមណ​សិស្ស និង សិស្ស​មានចំណេះ និង ជំនាញ​ក្នុងការ​ស្តាប់ ( សុ ) , ២. ឱ្យ សមណ​សិស្ស និង សិស្ស​មានចំណេះ និង ជំនាញ​ក្នុងការ​ត្រិះរិះ​ពិចារណា ( ចិ ) , ឱ្យ សមណ​សិស្ស និង សិស្ស​មានគំនិត​គន្លឹះ​ក្នុងការ​សួរ​នូវ​អ្វីដែល​ពួកគេ ( សិស្ស ) មិនទាន់​យល់ ឬ យល់​មិនទាន់​ច្បាស់​ប្រាកដ ( បុ ) និង ៤ ធ្វើយ៉ាងណា ឱ្យ សមណ​សិស្ស និង សិស្ស​ចេះ​កត់ត្រា​ទុក​នូវ​អ្វីដែល​បាន​ចេះ បានដឹង បាន​រៀន និង បាន​យល់ ( លិ ) ហើយ​ថែមទាំង​គួរ​អនុវត្តតាម​វិធីសាស្ត្រ​បង្រៀន​ដែល​គេ​ហៅថា “ មជ្ឈមណ្ឌល​សិស្ស “ ( គឺ ជា​របៀប​បង្រៀន ឬ ជា​គរុកោសល្យ​ម្យ៉ាង កំពុង​ពេញ​និ​យ​នៅ​សតវត្សរ៍​ទី ២០ នេះ ដែល​ក្នុង​ថ្នាក់ និង ម៉ោង​រៀន​នីមួយៗ គ្រូ​ត្រូវ​ដាក់ចេញ​នូវ​កម្មវិធី​ដែល​ធ្វើឱ្យ​សិស្ស​ជា​អ្នក​បញ្ចេញ​សកម្មភាព និង គំនិត ជាដើម ច្រើន​បំផុត ក្នុងការ​ដោះស្រាយ​មេរៀន ចំណែក​គ្រូ គ្រាន់តែ​ជា​អ្នក​បំផុស និង ស​ម្រ​សម្រួល ) និង គួរ​កាត់បន្ថយ​នូវ​ថ្នាក់រៀន​តាមបែប “ មជ្ឈមណ្ឌល​គ្រូ “ ( គឺជា​របៀប​បង្រៀន ដែល​គ្រូ​មាន​ការងារ​ច្រើន​បំផុត​ក្នុង​ថ្នាក់រៀន ដូចជា​និយាយ​ពន្យល់​ច្រើន ជាជាង​ទុកឱ្យ​សិស្ស​ពិភាក្សា និង គិតគូរ​ដោយ​ខ្លួនគេ ជាដើម ដែល​របៀប​បង្រៀន​មួយ​នេះ ត្រូវបាន​បោះបង់ចោល​ច្រើនណាស់​ទៅហើយ ព្រោះ​ជា​របៀប​បង្រៀន ដែល​ត្រូវបាន​ទទួលស្គាល់ថា មិនសូវមាន​ប្រសិទ្ធភាព ឬ ធ្វើឱ្យ​សមត្ថភាព​សិស្ស​មិនសូវមាន​ភាពទូលំទូលាយ មិនសូវមាន​ភាពម្ចាស់កា​រ និង មិនសូវ​ចេះ​ធ្វើការ​ជា​ក្រុម ជាដើម )​។​

សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ព្រះ​អគ្គាធិការ​ពុទ្ធិកសិក្សា​ជាតិ ( រូបៈ មេសា)


​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ព្រះ​អគ្គាធិការ​ពុទ្ធិកសិក្សា​ជាតិ បាន​មាន​ព្រះ​ប​ន្ទួ​ល​ផ្តាំផ្ញើ​ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ និង អ្នកប្រតិបត្តិ​ទាំងអស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដោយ​រួមទាំង​ក្នុង​វិស័យ​ពុទ្ធិកសិក្សា គ្រប់​ភូមិ​សិក្សា និង គ្រប់​ប្រភេទ​ផង ព្រះមេត្តា និង មេត្តា បង្កើន​ការយក​ព្រះទ័យ និង យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ទៅលើ​គុណធម៌ និង សីលធម៌ ក្នុងការ​រស់នៅ គុណធម៌ និង សីលធម៌ ក្នុងការ​ប្រស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ក្នុងការ​បំពេញការងា​រ ក្នុងការ​សិក្សា​រៀនសូត្រ និង គុណធម៌ សីលធម៌ សង្គម ទូទៅ ។​


​គប្បី​ជម្រាបជូន​ផងដែរ​ថា ខណៈដែល​វិស័យ​នានា បាន​រង​ផលប៉ះពាល់​ធ្ងន់​ស្រាល​ដោយ​បែប​ដោយ​យ៉ាង ពី​ជំងឺ​កូ​វីដ ១៩ នេះ វិស័យ​ពុទ្ធិ​កប​ឋ​មិ​ស​ក្សា មិនសូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ។ មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ថ្នាក់ដឹកនាំ បាន​ចាត់ចែង​ការសិក្សា​ជា ២ ប្រភេទ គឺ ៖ ១ ប្រភេទ​សិក្សា​តាមបែប​អន​ឡាយ ឬ សិក្សា​ពី​ចម្ងាយ ឬ ទូរ​សិក្សា ឬ E-learning និង ២. សិក្សា​ដោយផ្ទាល់ ព្រោះ​ព្រះសង្ឃ​ដែល​សិក្សា​នៅ​កម្រិត​ពុទ្ធិកបឋមសិក្សា​នេះ ភាគច្រើន​គឺជា​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ជាមួយគ្នា ឆាន់​ជាមួយគ្នា សឹង​ក្នុង​កុដិ​ជាមួយគ្នា ស្រាប់​ទៅហើយ ហើយ​ក្នុងពេល​ជំងឺ​កូ​វីដ ១៩ នេះ ព្រះសង្ឃ​ជាស​មណ​សិស្ស​ទាំងនោះ មិន​និមន្ត​ទៅណា​ឡើយ ទើប​អាច​បន្ត​ការសិក្សា​ដោយផ្ទាល់ បាន​ដូច​ប្រក្រតី ដោយ​គ្រាន់តែ​អនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក ឱ្យបាន​ត្រឹមត្រូវ និង ខ្ជាប់ខ្ជួន តែប៉ុណ្ណោះ ។ នេះ​បើតាម​ការអះអាង​របស់​ព្រះមហា​សមណៈ សុខ សុភាព ដដែល ៕ Kh

​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ព្រះ​អគ្គាធិការ​ពុទ្ធិកសិក្សា​ជាតិ បាន​មាន​ព្រះ​ប​ន្ទួ​ល​ផ្តាំផ្ញើ​ក្រើនរំឭក ឱ្យ​ពង្រឹង​គុណធម៌ និង សីលធម៌ និង ប្រទាន​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម