ស្ពាន​ឆ្លង​សមុទ្រ​ខេត្ត​ព្រះសីហនុ​បើក​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​វិញ​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគ​បិទ​ច្រើន​ឆ្នាំកន្លងមក​

183
ចែករម្លែក

ដោយ​: វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​: សម្លេង​សាទរ ពាសពេញ​តុ​ក​កាហ្វេ​និង​ទីសាធារណៈ ចំពោះ​រដ្ឋបាល​បាល​ខេត្ត​ព្រះសីហនុ ដែល​បានចេញ​សេចក្តីជូនដំណឹង ដល់​ក្រុមហ៊ុន​កោះពស់​(​ខេ​ម​បូ​ឌា​)​អ៊ិន​វេស​មិន​គ្រុប អិ​ល​ធី​ឌី ឲ្យ​បើក​ចរាចរណ៍​ស្ពាន​ឆ្លង​សមុទ្រ​នេះ ឡើងវិញ​និង​អនុញ្ញាតិ​ជូន​ពលរដ្ឋ ភ្ញៀវទេសចរ បានធ្វើ​ដំណើរ​កំសាន្ត​លើ​ស្ពាន និង​លើ​ដែន​កោះ​ផងដែរ ។

​បើតាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​១០ ខែសីហា​ឆ្នាំ ២០២០ បញ្ជាក់ថា ក្នុង​ដំណើរ​ការរៀបចំ ហេ​ដ្ឋា​រចនាសម្ព័ន ក្នុង​ខេត្ត​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ រដ្ឋបាលខេត្ត​រៀបចំ​កែលំអរ បើកចំហរ​ឆ្នេរសមុទ្រ សម្រាប់​ប្រជាពលរដ្ឋ​បាន​សម្រាក​កំសាន្ត​ដោយ​សេរី ដែល​ពីមុន​នៅ​តំបន់ឆ្នេរ​ខ្លះ​បិទបាំង​និង​ហាមឃាត់​ការចេញចូល​ជា​សា​ធារ​ណះ​។​

​ក្នុងន័យនេះ​ស្ពាន​កោះពស់ ក៏បាន​បិទ​ច្រកទ្វារ​មិន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​ថ្នាំងថ្នាក់​និង​មិន​ពេញចិត្ត​មកលើ​រដ្ឋបាលខេត្ត​។​

​ហេតុដូច្នេះ​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ របស់​ពលរដ្ឋ​និង​បង្កើន​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់ លោកនាយក ក្រុមហ៊ុន​បើក​ចរាចរណ៍ ជា​សាធារណៈ​នៅលើ​ស្ពាន​កោះពស់​សម្រាប់​សាធារណជន​ចេញ​-​ចូល ចាប់​ពីថ្ងៃ​ទទួលបាន​សេចក្តីជូនដំណឹង​នេះ​តទៅ​។​

​រំលឹកថា ស្ពាន​កោះពស់​ឬ​ស្ពាន​តេ​ជោ​មរកត ស្ថិតនៅ​សមុទ្រ នា​ទិស​នារ​តី​នៃ​ទីក្រុង​ព្រះសីហនុ ដែលមាន​ប្រវែង ៩០០​ម៉ែត្រ ភ្ជាប់​ពី​ដែន​គោក​ទីក្រុង​ព្រះសីហនុ​ទៅ​កោះពស់​នេះ​។ ស្ពាន​កោះពស់ ឬ​ស្ពាន​តេ​ជោ​មរតក ត្រូវបាន​បើកសម្ពោធ នៅ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១២ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​កោះពស់​មាន ផ្ទៃក្រឡា ១១៦​ហិតា ត្រូវបាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន កោះពស់​ខេ​ម​បូ​ឌា​អិន​វេស​មែន​គ្រប់ អិ​ល​ធី​ឌី ក្នុង​ឆ្នាំ​២០០៨ ជំហាន​ដំបូង​ក្រុមហ៊ុន​បាន​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន ផ្លូវ​បេតុង​បាន​ប្រហែលជា​៦០% ហើយ​ដែរ បន្ទាប់ពី​សាងសង់​ស្ពាន​រួចរាល់​ស្ថាពរ ក្រោយមក​ត្រូវ​ផ្អាក​សម្មភាព​រហូតដល់​ស​ព្វ​ថ្ងៃ​។​

​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០ ក្រុមហ៊ុន​វិនិយោគ​កោះពស់ បាន​លើកសំណើរ​សុំ​ការគាំទ្រ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងន័យ​ស្តារ​និង​កែលំអ ឆ្នេរ​កោះពស់​ឡើងវិញ ដើម្បី​បម្រើ​វិ​ស​យ័​ទេសចរណ៍​។

​ក្នុង​កិច្ចប្រជុំ​នោះ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ណែនាំ​ឲ្យ ក្រុមហ៊ុន កោះពស់​ចំនួន ពីរ​ចំណុច ទី​១-​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ ពី​ស្ថានភាព​ជាក់ស្តែង នៅ​ថ្ង​ទី​២២​ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​ទី​២-​ក្រុមហ៊ុន​ត្រូវធ្វើ​ផែនការមេ​ឲ្យ​ខាងតែបាន បើ​មាន​ផែនការមេ រដ្ឋបាលខេត្ត​និង​គាំទ្រ​ដោយ​ផ្អែកលើ​ផែនការមេ គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស ដែល​ទទួលស្គាល់​ដោយ​មន្ទីរ​និង​ស្ថាប័ន​ជំនាញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម