បុរសជនជាតិចិនម្នាក់ស្លាប់ដោយគាំងបេះដូងនៅក្រុងព្រះសីហនុ

135
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ដេកស្លាប់ ក្នុងបន្ទប់ផ្ទះជួល មួយកន្លែងក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចអះអាងថា គាំងបេះដូងស្លាប់។

ករណីនេះកើតឡើងនៅផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ប៉ូលីសផ្នែក អន្តោប្រវេសន៍ ក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ LI QING PING ភេទប្រុស ជនជាតិចិន អាយុ ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH9098898 មានសុពលភាពដលថ្ងៃទី 09.JAN.2030 ទិដ្ឋាការលេខ EEX1900120856 សុពលភាពដល់ថ្ងៃទី 17.OCT.2020 ស្នាក់នៅក្រុមហ៊ុន ស៊ាងអ៉ិង(ភូមិអាច់មឹក) ចំណុចខាងលើ។

-ឆ្លងតាម ការពិនិត្យ សនកនិដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បច្ចេកទេស វិទ្យាសាស្ត្រ និងកោសល្យវិច្ចយ័ និងលោកគ្រូពេទ្យជំនាញ សាកសពស្លាប់ដោយសារ គាំងបេះដូង ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើបានបញ្ជូនទៅរក្សាទុកនៅ ភ្នំពេញ ជាបណ្តោះអាសន្ន ដេីម្បីបន្តនីតិវិធី រង់ចាំសម្រេចពីក្រុមគ្រួសារ និងស្ថាតទូតរបស់សាម៉ី ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម