មន្ត្រី​គយ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ម្នាក់​ស្លាប់​ដោយ​គាំងបេះដូង​

297
ចែករម្លែក

ដោយ​: វណ្ណៈ / ខេត្ត​ព្រះសីហនុ​: មន្ត្រី​គយ​ប្រចាំ​ច្រក​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​ស្លាប់ ដោយ​ជំងឺ​គាំងបេះដូង នៅវេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ហេង ដុង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រី​គយ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​១៥ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ស្រុកកំណើត ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ឃើញថា សាកសព​ស្លាប់​ដោយ​គាំងបេះដូង (​បញ្ហា​ដួល​កន្លែង​ស្នាក់នៅ​បញ្ជូនមក​មន្ទីរពេទ្យ​ស្លាប់​ពាក់​កណ្តាលផ្លូវ​)​។​

​សមត្ថកិច្ច​បានធ្វើការ​ប្រគល់​សាកសព​ទៅ​អោយឈ្មោះ យ៉ឹ​ក យូ ជា​ប្រធាន​សាខាគយ​ប្រចាំ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែរ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាត់ចែង​បញ្ជូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម