​កម្ពុ​ជាមាន​គោលដៅ​នាំចេញ​ទំនិញ​កម្មន្តសាល​ដែល​មិនមែនជា​វាយ​ន​ភណ្ឌ​ឱ្យបាន​១៥%​នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥

229
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្ពុ​ជាមាន​គោលដៅ​បង្កើន​និង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល​ដែល​មិនមែនជា​វាយ​ន​ភណ្ឌ​ឱ្យបាន​១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥។នេះ​បើតាម​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហ កម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ ២០១៧-២០១៨ ។​

​របាយការណ៍​នេះ​បាន​បង្ហាញថា​កម្ពុ​ជាមាន​គោលដៅ​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​និង​ពិពិធ​កម្ម​ទីផ្សារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែលជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​។​ក្នុង​គោល​គោ ល​នយោបាយ​នេះ​កម្ពុ​ជាមាន​គោលដៅ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល​ដែល​មិនមែនជា​វាយ​ន​ភណ្ឌ​ឱ្យបាន​១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥ ។ ទន្ទឹមនឹង​ការជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ។

បើ​ពិ​និ​ត្ជា​ក់​ស្តែង​ចំណែក​នៃ​ការនាំចេញ​សម្លៀកបំពាក់​និង​ស្បែកជើង​មានការ​ថយចុះ​ជា​លំដាប់​ពី​៧១,៦%​នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥​មក​ត្រឹម​៦៩,២% នៅ​ឆ្នាំ​២០១៨ ។​ទន្ទឹមនឹងនេះ​ការនាំចេញ​កសិក​ផល​កែច្នៃ​ក៏មាន​ការកើនឡើង​ពី​៥,៩% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០១៥​ដល់ ៧,០% នៅ​ឆ្នាំ​២០១៨​ដែល សម្រេចបាន​ប្រមាណ ៥៨,៣% បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥​។​

​ទិន្នន័យ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​កម្ពុជា​បាន​កំពុង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់​និង​បន្ត​ជំរុញ​កំណើន​នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​កាន់តែ​សម្បូរបែប​ដោយ​មិន​ពឹងផ្អែក​តែ​លើ​ការនាំ​ទំនិញ​កម្មន្តសាល​ផ្នែក​សំលៀកបំពាក់​និង​ស្បែកជើង​នោះទេ ៕ BR

ទីតាំងផ្សាយពាណិជ្ជកម្ម