ក្រុមហ៊ុន Xiaomi ទើបតែបញ្ចេញទូរទស្សន៍ថ្លាដូចកញ្ចក់ OLED TV

940
ចែករម្លែក

យើងពិបាកដកចិត្តចេញពីទូរទស្សន៍បញ្ឈរ The Sero របស់ Samsung ណាស់ ហើយឥឡូវស្រាប់តែមានទូរទស្សន៍មួយទៀតលេចលើទីផ្សារ គឺទូរទស្សន៍ថ្លាដូចកញ្ចក់របស់ក្រុមហ៊ុន Xiaomi ។

ពិតណាស់ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះទើបតែដាក់បង្ហាញទូរទស្សន៍មើលឃើញធ្លុះពីម្ខាងទៅម្ខាងឈ្មោះថា Mi TV LUX OLED Transparent Edition ដែលជាផ្នែកមួយនៃការប្រារព្ធខួប ១០ ឆ្នាំរបស់ខ្លួន។

ក្រុមហ៊ុន Xiaomi បានហៅវាជាទូរទស្សន៍ថ្លាផលិតទ្រង់ទ្រាយធំដំបូងគេបង្អស់នៅលើពិភពលោក ដែលមើលទៅហាក់បីដូចជារូបភាពកំពុងព្យួរនៅលើមេឃយ៉ាងអ៊ីចឹង។

ពិនិត្យមើលបន្ទះខាងក្រោយនៃទូរទស្សន៍ ប្រព័ន្ធដំណើរការរបស់វាត្រូវបានដាក់បញ្ចូលទៅបាតក្រោមរាងមូលរបស់វាទាំងអស់ ជាហេតុធ្វើឱ្យបន្ទះអេក្រង់ Full HD OLED កម្រស់ ៥,៧ មិល្លីម៉ែត្រ និងទំហំ ៥៥ អ៊ីញរបស់វាមើលទៅថ្លាឆ្វេងដូច្នេះ។ បាតរបស់វាក៏ត្រូវបានបំពាក់ផងដែរជាមួយនឹងប្រព័ន្ធសំឡេង 2x8W ដែលត្រូវជាមួយនឹងខ្សែដោតប្រភេទ Dolby Digital Plus, DTS-HD និង Dolby Atmos។

វាមានអត្រារីហ្វ្រេសរ៉េតរហូតដល់ទៅ ១២០ ហឺត អត្រាសមាមាត្រថេរ ១៥០០០០:១ និង អត្រាឆ្លើយតប១មិល្លីវិនាទីក៏ដូចជាលក្ខណៈពិសេសទំនើបៗផ្សេងទៀតដូចជាប្រព័ន្ធដំណើរការរូបភាព AI Master Smart Engine និងបន្ទះឈីប MediaTek 9650 ដែលអាចឱ្យអ្នកសារ៉េរូបភាពដោយខ្លួនឯង ចង់ឱ្យចេញយ៉ាងម៉េចក៏បាន។

ទូរទស្សន៍នេះគ្រោងនឹងដាក់លក់នៅតែក្នុងប្រទេសចិនប៉ុណ្ណោះចាប់ពីថ្ងៃទី១៦សីហាតទៅក្នុងតម្លៃ ៩.៨៧៥ ដុល្លារ៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍ Mi TV LUX OLED Transparent Edition

ទីតាំងផ្សាយពាណិជ្ជកម្ម