មន្ត្រី​ជំនាញ​ធនាគា​រៈការ​រៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន​ជា​វិធាន​ការដែល​ត្រូវ​ឆ្លើយតប​បន្ទាន់​

192
ចែករម្លែក
មន្ត្រី​ជំនាញ​ធនាគា​រៈការ​រៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន​ជា​វិធាន​ការដែល​ត្រូវ​ឆ្លើយតប​បន្ទាន់​(រូបថតធនាគារជាតិ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ការរៀប​ចំឥណ​ទាន​ឡើងវិញ​ដល់​អតិថិជន​ជា​វិធានការ​ចម្បង​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ទៀត​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​ឆ្លើយតប​បន្ទាន់​នៅក្នុង​ដំណាក់កាល​នៃ​ការរង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​វីរុស​កូ​វីដ​១៩​។​នេះ​ជាការ​បញ្ជាក់​របស់លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​បានរៀបចំ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា​នេះ​ក្នុងស្រុក​សូទ្រនិគម ខេត្ត​សៀម ។​

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១


​លោក គិត សុវណ្ណារិទ្ធ​បាន​ប្រាប់​អ្នកចូលរួម​គិត​ត្រឹម​ខែ មិថុនា ឆ្នាំ​២០២០ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បានធ្វើ​ការរៀបចំ​ឥណទាន​ឡើងវិញ​ចំពោះ​អតិថិជន​ដែល​កំពុង​ជួបប្រទះ​ការលំបាក​ដោយសារ​វីរុស​កូ​វីដ​១៩​បាន​ចំនួន​ជាង ២៦​ម៉ឺន​នាក់​ដែលមាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​៣ ៧៦៨ លាន​ដុល្លារ​អាម៉េរិក​។​
លោក​ថ្លែងបន្តថា​ការដាក់ចេញ​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នេះ​គឺ​សម្រាប់​ជួយ​គាំទ្រ​និង​សម្រួល​ដល់​សន្ទនីយ​ភាព​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​លើកទឹកចិត្ត​គ្រឹះស្ថាន​ផ្តល់ប្រាក់​កម្ចី​ទាំងអស់​ឲ្យ បន្ត​ការផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​ដែល​កំពុងមាន​តម្រូវការ​សាច់ប្រាក់​ក្នុង​ការបន្ត​និរន្តរ​​ភាព​អាជីវកម្ម​របស់​ខ្លួន​។ សំខាន់​ជាង​នេះ គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​។​


ចំណែក​លោក គា បូរាណ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញ​
​វត្ថុ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​២​ខែសីហា​កន្លងទៅ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាង​២៥​ម៉ឺន​នាក់​ស្មើ​ប្រមាណ​ជាង​៩០%​នៃ អ្នក​បានដាក់​ពាក្យ​ស្មើ​សុំ​បានទទួល​ការអនុញ្ញាត​រៀបចំ​ឥណ​ទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ចំនួន​ជាង ១.២៣២ លាន​ដុល្លារ​។
​នៅក្នុង​ឱកាស​ថ្លែង​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ដែល​ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំឡើង​នេះ​មាន​គោល​
​ដៅ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ដែល​ពាក់ព័ន្ធ​ទាំងអស់​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់ បញ្ហា​ប្រឈម និង ដំណោះស្រាយ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​ទន្ទឹមនឹង​នេះដែរ​ក៏មាន​បំណង​ដើម្បី​រូ​ម​គ្នា​បញ្ចៀស​កុំ​ឲ្យ​ប្រជាជន​ដែលជា​អ្នកប្រើប្រាស់ និង អ្នក​ខ្ចីប្រាក់​រួច​ចាក​ផុតពី​ការ​កេង​ប្រ​វ័​ញ្ញ​និង​មាន​បំណុល​វ័ណ្ឌក ដោយសារ​ការមិនយល់​បាន​ច្បាស់​ពី​ការប្រើប្រាស់​ប្រាក់កម្ចី​៕​សរន​

សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​បានរៀបចំ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា​នេះ​ក្នុងស្រុក​សូទ្រនិគម ខេត្ត​សៀម(រូបថតធនាគារជាតិ)
សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​បានរៀបចំ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា​នេះ​ក្នុងស្រុក​សូទ្រនិគម ខេត្ត​សៀម
សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​បានរៀបចំ​ធ្វើ​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា​នេះ​ក្នុងស្រុក​សូទ្រនិគម ខេត្ត​សៀម

ទីតាំងផ្សាយពាណិជ្ជកម្ម