អាជ្ញាធរ ផ្អាកការតម្លើងស៊ីទែន ហ្គាស នៅស្ថានីយ៍ប្រេងមួយ បន្ទាប់ ពីពលរដ្ឋប្តឹង

88
ចែករម្លែក

ដោយ:ប.ជ័យ /បន្ទាយមានជ័យ៖ ក្រោយពីមានបាតុភាព ចម្រូងចម្រាសតវ៉ា ហើយពលរដ្ឋ ផ្តិតមេដៃប្តឹងផ្តល់ មន្ត្រីអាជ្ញាធរ ឬហៅ គណៈកម្មការចម្រុះមួយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានអោយផ្អាកការតម្លើងស៊ីទែនហ្គាសថ្មី ក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយ នៅកណ្តាលក្រុងសិរីសោភ័ណ ព្រោះបារម្ភខ្លាំង ពីហានិភ័យ។

ប្រជាពលដ្ឋ ភ្ជាប់ស្នាមមេដៃ ចំនួនជាង ៤០នាក់ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (មានផ្ទះនៅម្តុំតាមដងផ្លូវជាតិលេខ៦ ក្បែរស្ថានីយ៍ និងផ្លូវបំបែកសៀមរាប ប៉ោយប៉ែត បាត់ដំបង ) ដែលមានអ្នករៀបចំ បានប្ដឹងជំទាស់ ម្ចាស់ស្ថានីយ៍ប្រេងមួយ (ឥន្ធនៈនិងហ្គាស) ១កន្លែង ស្ថិតជាប់របង មន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងបណ្ដឹងគោរពជូន លោកអភិបាល នៃគណៈអភិបាល ក្រុងសិរីសោភ័ណ អ្នកតវ៉ា បានស្នើឱ្យជួយហាមឃាត់ បញ្ឈប់ និងប្ដូរទីតាំង ការសាងសង់ទីកន្លែងស្តុក លក់ និងបញ្ជូលឧស្ម័នរថយន្ត (ហ្គាសរថយន្ត) បន្ថែមនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ដែលមាននោះ។ មូលហេតុនៃបណ្ដឹងនេះ ប្រជាពលរដ្ឋ បាននិយាយថា ពួកគេព្រួយបារម្មខ្លាំង និងហានិភ័យខ្ពស់ ដល់ការស់នៅ ទាំងសន្តិសុខ សុវត្ថិភាព សុខភាព អាយុជីវិត និងទ្រព្យសសម្បត្តិ។ មិនថា អ្នករស់នៅជិត ឬអ្នកធ្វើដំណើរឆ្លងកាត់ ក៍និងត្រូវរងផលប៉ះពាល់ ខណៈមានឧបទ្ទវហេតុ កើតឡើង ជាយថាហេតុនោះ។

គួររំលឹកថា កាលពីថ្មីៗនេះ….ទើបតែមានករណីផ្ទុះការ៉ាសលក់ហ្គាសនៅភ្នំពេញ និងខេត្តខ្លះ ដែលបង្កការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង អគារនិងអាយុជីវិតមនុស្ស។ហើយក៏បណ្ដាលអោយមានការភ័យតក់ស្លត់ ថយអាយុស្មារតីមនុស្សផងដែរ ។
លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានអោយដឹងថា៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈដូចខាងលើ បានទើបសុំការអនុញ្គាតិជួសជុលឡើងវិញ ។
ប៉ុន្តែជាក់ស្តែងបែរជាទៅដាក់បន្ថែមសុីទែនហ្គាសទៅវិញ ទើបផ្ទុះជាការតវ៉ាដូច្នេះ ។

ឯម្ចាស់ស្ថានីយ៍ប្រេងនេះ បានជៀសវាងមិនបំភ្លឺឡើយ ។ តែមេកាវ័យក្មេងម្នាក់ បានអោយដឹងថា៖ នៅក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកនានា ក៏ដូចជា នៅរាជធានីខេត្ត ក៏មានការបំពាក់ស៊ីទែនហ្គាសបន្ថែម លើប្រេងឥន្ធនៈ ដែលមានស្រាប់ ហើយវាក៏ស្ថិតនៅទីប្រជុំជន តូចចង្អៀត និងមើលទៅប្រឈម ជាងនេះផង ។ តែហេតុអី គេធ្វើបាន។

ឯលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី១៣ ខែសីហាថា៖ លិខិតសុំការអនុញ្ញាតច្បាប់ លើស្ថានីយ៍ប្រេងឥន្ធនៈ និងដទៃទៀតមួយចំនួន ត្រូវបានដាក់សុំច្បាប់ឡើងវិ ញនៅក្រសួងរ៉ែ និងថាមពល ហើយមន្ត្រី នឹងចុះមកពិនិត្យ វាយតម្លៃ ។

លោក សុត វឌ្ឍនា បានបន្តថា៖ បើគិតពីទំហំ និងរយៈចម្លាយ នៃទីតាំងមានស្រាប់ នៃស្ថានីយ៍ប្រេងឥន្ធនៈនេះ និងស្ថានីយ៍ដទៃទៀត គឺអាចដាក់បន្ថែម អាជីវកម្មហ្គាសបាន ហើយម្ចាស់ បានរក្សា ការពារប្រុងប្រយ័ត្ន សុវត្ថិភាព ជាងអ្នកក្រៅ ពីម្ចាស់ទៅទៀត។ ប៉ុន្តែ ក៏មានចលនាតវ៉ាជំទាស់ ខាងលើ មកពីពលរដ្ឋទាំងនោះ មិនបានផលពីរបរនេះ ទើបចង់រំខាន ឬច្រណែននឹងពលរដ្ឋ ក្នុងមូលដ្ឋានដូចគ្នា ដែលពង្រីកអាជីវកម្ម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម