​រាជរដ្ឋាភិបាល​មាន​គោលដៅ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស ឱ្យបាន​៣០% នៅ​ឆ្នាំ​២០២៥

159
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលដៅ​កែប្រែ​និង​ពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស ឱ្យបាន​៣០%នៅ​ឆ្នាំ​២០២៥ក្នុងនោះ​វិស័យ​កម្មន្តសាល​ត្រូវ​កើន​ដល់​២០%។នេះ​បើ​យោងតា ម​សេចក្តីព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ ២០១៧-២០១៨ ដែល​ត្រូវបាន​អន​ម័ត​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា​នេះ ។​

​គោលដៅ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង​ផ​.​ស​.​ស ឱ្យបាន​៣០%នៅ​ឆ្នាំ​២០២៥ជា​គៅ​ដៅ​ចម្បង​ទាំងបី​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥ -២០២៥ របស់​រាជរដ្ឋាភិបាល ។​

​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ក្នុង​ឆ្នាំ ២០១៧ -២០១៨ បង្ហាញថា​៖​អនុ​បាត វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ២៧,៧% នៅ​ឆ្នាំ ២០១៥ ដល់ ៣២,៦% នៅ​ឆ្នាំ ២០១៨ ពោលគឺ​សម្រេចបាន​មុន​គោលដៅ​បានកំណត់​នៅ​ឆ្នាំ ២០២៥ ។ទន្ទឹមគ្នានេះ​អនុ​បាត​វិស័ យ​កម្មន្តសាល​ក្នុង ផ​.​ស​.​ស បាន​កើនឡើង​ពី ១៦,០% នៅ​ឆ្នាំ​២០១៥ ដល់ ១៦,៣%​នៅ​ឆ្នាំ​២០១៨​កំណើន​នេះ​មាន​លក្ខណៈ យឺត​បើ​ធៀប​នឹង​គោលដៅ​ឆ្នាំ​២០២៥ ។​

​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧-២០១៨​សន្និ ដ្ឋានបានថា​ក្រសួង​-​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​បាន​និង កំពុង​អនុវត្ត​នូវ​វិធានការ​គោលនយោបាយ​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ស្ថិតនៅ​ក្នុងទិស ដៅ​ត្រឹមត្រូវ​ដែល​អាច​ឈានទៅ​សម្រេច​គោលដៅ​ដែល​បាន​កំណ​ត់​នៅ​ឆ្នាំ​២០២៥ ៕​BR

ទីតាំងផ្សាយពាណិជ្ជកម្ម