​ជីវភាព​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​លុះត្រាតែ​ផ្លូវ​ធ្វើដំណើរ​មាន​លក្ខណៈ​ងាយស្រួល​

117
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ក៏ដូចជា​សេដ្ឋកិច្ចសង្គម​កាន់តែ​ប្រសើរឡើង​ត​ម្រួ​វ​ឱ្យ​ផ្នែក​ជំនាញ​យកចិត្តទុកដាក់​ជា​ចម្បង​លើ​បញ្ហា​ផ្លូវ​ធ្វើដំណើរ​និង​ការដឹកជញ្ជូន​ផលិតផល​នានា​។​
​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បានចាប់ផ្តើម​បើក​កា​រដ្ឋា​ជួសជុល​ផ្លូវ​លេខ​១៣៣៥ ស្ថិតនៅ​តំបន់ភ្នំ​វ​ល្លិ៍​ជា​ផ្លូវ​មួយ​ខ្សែ​បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ ភ្ជាប់​ទៅនឹង​រង្វង់​មូល​នាង​គង់​ហ៊ីង​ក្នុង​ទឹកដី​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ខាងលើ​លោក​សោម​ពិសិដ្ឋ​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​ខេត្ត​កែប​កំពុង​មមាញឹក​ក្នុង​កិច្ច​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេស​ការ​លម្អ​បន្ថែម​នូវ​រមណីយដ្ឋាន​ទេសចរណ៍​នានា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យ​ចូលមក​សម្រាក​និង​លម្ហែ​កម្សាន្ត​កាន់តែច្រើន​បន្ថែមទៀត​។​ជាមួយនេះ​រដ្ឋបាលខេត្ត​ក៏មាន​ការគិតគូរ​ខ្ពស់​លើ​បញ្ហា​ផ្លូវ​ធ្វើដំណើរ​នៅតាម​តំបន់​ជនបទ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ជីវភាព​ធូរធារ​ក៏ដូចជា​លើកស្ទួយ​សេដ្ឋកិច្ចសង្គម​កាន់តែ​ប្រសើរឡើង​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​ជាក់ស្តែង​ថ្ងៃនេះ​មន្ទីរ​សាធារណការ​ដែលជា​អង្គភាព​ជំនាញ​ផ្ទាល់​បានចាប់ផ្តើម​ជួសជុល​និង​ពង្រីក​ផ្លូវ​លេខ​១៣៣៥​ឱ្យ​ធំ​ទូលាយ​បំណង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ​ឆ្ពោះទៅកាន់​ទីផ្សារ​នានា​។

​បើ​មិនបាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ទេនោះ​ប្រជាពលរដ្ឋ​ពុំមាន​ឱកាស​បង្កើន​ប្រាក់ចំណូល​ពី​ផ​លិ​ផល​កសិកម្ម​ឡើយ​ព្រោះ​តំបន់ភ្នំ​វ​ល្លិ៍​ជា​ផ្នែក​មួយ​នៃ​ការប្រមូលផ្តុំ​នូវ​ចម្ការ​ដំណាំ​សំខាន់ៗ​គ្រប់​ប្រភេទ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ម្ល៉ោះហើយ ក្នុងនាម​រដ្ឋបាលខេត្ត លោក​សំណូមពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​សូម​ចូលរួម​ថែរក្សា​ឱ្យបាន​ល្អ​ដើម្បី​ប្រើប្រាស់​យូរអង្វែង​បន្ទាប់ពី​សមិទ្ធផល​ថ្មី​នេះ​លេចចេញ​ជា​រូបរាង​ឡើង​។​

​លោក​ម៉ម​ទូច​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បាន​បញ្ជាក់ថា​ផ្លូវ​លេខ​១៣៣៥​មាន​ប្រវែង​៧​គឺ​ឡូ​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​។​កន្លងមក​មន្ទីរ​បាន​ស្ថាបនា​និង​ចាក់​ក្រាល​កៅស៊ូ​ប្រភេទ​DBST​ប្រវែង​៤,៩០​គឺ​ឡូ​ម៉ែត្រ​រួចរាល់​ហើយ​។​ដោយឡែក​ឆ្នាំ​២០២០​នេះ​ត្រូវ​បន្ត​ជួសជុល​និង​ចាក់​កៅស៊ូ​បន្ថែម​លើ​ប្រវែង​ផ្លូវ​១,៩០​គឺ​ឡូ​ម៉ែត្រ​បន្ថែម​រួមជាមួយ​សំណង់​សិល្ប​ការ្យ​មួយចំនួនទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម