​ប៉ូលិស​ល្បាត​ក្រុង​ប៉ោយប៉ែត​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

96
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ប៉ោយប៉ែត​បាន​ល្បាត​នៅ​ចំណុច​ផ្សារ​យួន​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ជួប​មុខសញ្ញា​សង្ស័យ​ចំនួន​ម្នាក់​ហើយ​បង្ក្រាប​ទាក់ទិន​គ្រឿងញៀន ។​

​លោក​វរសេនីយ៍​ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​ថា​៖ ជនសង្ស័យ​មានឈ្មោះ​ឈ្មោះ លួត ធឿន​ហៅ​ក្រៅ​តយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរប​កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះសំណាក់​៩៩​បន្ទប់​លេខ​១០៥​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​


​លោក​ធិ​ន​ស៊ិន​ដេ​ត​បាន​បន្តថា​៖​ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​រត់តាម​ចាប់បាន​ពិនិត្យឃើញ​សារធាតុ​គ​ញៀ​ម្ស៉ៅ​ពណ៌​ស​ថ្លា​ក្រាម​ចំនួន​៤​កញ្ចប់​តូច ។​ប្រភេទ​គ្រាប់​អក្សរ​WY ពណ៌​ក្រហម ចំនួន​១១​គ្រាប់​.​ដែកកេះ​ចំនួន​០៣ ព្រមទាំង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនទៀត​។ កម្លាំង​បាន​នាំមក​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/


​រូបថត ៖ ប៉ូលីស​ល្បា​នៅ​ផ្សារ​យួន​ក្រុង​ប៉ោយប៉ែត ត​ក៏​ឃាត​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម