ប្រធានាធិបតី​ស្រីលង្កា តែងតាំង​សាច់ញាតិ​ច្រើន​នាក់​ឱ្យ​កាន់​មុខតំណែង​សុទ្ធ​តែ​រដ្ឋមន្ត្រី​

198
ចែករម្លែក

​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក​សា​បានតែងតាំង​សាច់ញាតិ​គ្រួសារ​របស់​ខ្លួន​ចំនួន​៥ នាក់​ឱ្យ​កាន់​មុខតំណែង​សុទ្ធ​តែ​រដ្ឋមន្ត្រី​ក្រោយ​លោក​ឈ្នះ​ការបោះឆ្នោត​សភា​កាលពីដើម​​ខែ​នេះ​។

​លោក ហ្គោ​តាបា​យ៉ា និង​បងប្រុស ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក​សា (Mahinda Rajapaksa)​បានឈ្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៦ ខែសីហា​ធ្វើឱ្យ​គ្រួសារ​របស់​លោក​មាន​អំណាច​អនុម័ត​​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ​ទាំង​ជិះសេះ​លែងដៃ​។
​ ​
​សំឡេងឆ្នោត​២​ភាគ​៣ គាំទ្រ​គណបក្ស Sri Lanka Podujana Peramuna របស់លោក និង​ក្រុម​ដែល​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​នេះ​នឹង​ធ្វើឱ្យ​លោក​មាន​អំណាច​នីតិប្រតិបត្តិ​ពេញលេញ​ឆ្ពោះទៅ​​កាន់តំណែង​ជា​ប្រធានាធិបតី ជា​ចំណាត់ការ​មួយ​ដែល​ក្រុមអ្នកវិភាគ​និយាយថា អាចឈាន​ទៅ​ដល់​របប​កាន់​តំណាច​ផ្ដាច់ការ​។​

​នៅក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ពុធ លោក ហ្គោ​តាបា​យ៉ា បាន​តែងតាំង​លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក​សា ដែល​ជា​អតីត​ប្រធានាធិបតី​ឱ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ នគរូបនីយកម្ម និង​សំណង់​និង​កិច្ចការ​​វប្បធម៌​។

​បងប្រុស​ម្នាក់​ទៀត​បស់​លោក​ឈ្មោះ ចា​ម៉ាល់ រ៉ា​ចា​ប៉ាក​សា នឹង​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ កូនប្រុស​របស់​លោក ម៉ា​ហ៊ី​ន​ដា នឹង​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​យុវជន និង​កីឡា​ហើយ​កូនប្រុស​​របស់លោក ចា​ម៉ាល់ ក៏​នឹង​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ដែរ​។ ចំណែកឯ​លោក ហ្គោ​តាបា​យ៉ា បានតែងតាំង​ខ្លួនឯង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជា​តំណែង​មួយ​ដែល​លោក​ធ្លាប់​កាន់​អំឡុង​សង្គ្រាម​ដ៏​បង្ហូរឈាម​​នៅ​ស្រីលង្កា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក​សា (​ស្ដាំ​) ប្រគល់​យក​ឯកសារ ក្រោយ​ស្បថ​ចូលកាន់​តំណែង

ទីតាំងផ្សាយពាណិជ្ជកម្ម