គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ទទួល បានប្រាក់ចំណេញចំនួន៨១,៣លានដុល្លារអាមេរិក

225
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ក្នុងប្រទេស កម្ពុជា ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ ​​ផ្អែក តាម របាយការណ៍ហិរញ្ញវត្ថុត្រួតពិនិត្យ​ដោយសវនករឯករាជ្យដែល​បង្ហាញនៅក្នុងគេហ ទំព័ររបស់ផ្សារមូលបត្រកម្ពុជាព្រឹក​​នៅថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២០បានបង្ហាញថា ​គិតត្រឹម​ឆមាសទី១ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញ ចំនួន៨១,៣លានដុល្លារអាមេរិក (ប្រាក់ចំណេញមុនបង់ពន្ធ)។

លោកស្រី ​ម៉ារ អមរា​ អនុប្រធាននាយកប្រតិបត្តិ ​និងជាគណៈ​ប្រធាននាយិកា​ហិរញ្ញវត្ថុ និងជាមន្រ្តី​ទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា “ធនាគារ អេស៊ីលីដា បានចាត់ចែង​និរន្តរភាពអាជីវកម្ម ទាំងវិធានបច្ចេកទេស ធនធានមនុស្ស ទុនហិរញ្ញវត្ថុ ​សម្រាប់គាំទ្រ កំណើនលូតលាស់ នៃដំណើរការអាជីវកម្មរបស់ខ្លួន ដោយរក្សាបាននូវសុខុមាលភាព ហិរញ្ញវត្ថុ​ស្របតាមផែនការយុទ្ធសាស្រ្ត​។ជាក់ស្តែងនៅក្នុងឆមាសទី១ឆ្នាំ២០២០ស្ថាន ភាពប្រាក់ចំណេញរបស់ធនាគារទទួលបានជាងពាក់កណ្តាលនៃផែនការអាជីវកម្ម”។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដាភីអិលស៊ីគឺជាធនាគារ ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសំពៀតឥណទានសរុប៣,៩១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប ១,០១ ពាន់លានដុល្លារអាមេរិក។

នេះជាសករាជថ្មីមួយដែលធនាគារអេស៊ីលីដាឈានជើងចូលក្នុងផ្សារមូលប័ត្រដើម្បីឲ្យអតិថិជនដែលមានមូលនិធិលើសពីតម្រូវការនិងចង់វិនិយោគក្នុងធនាគារអេស៊ីលីដាដើម្បីទទួលបានអត្ថប្រយោ​ជន៍ទាំងអស់គ្នាព្រោះថា ធនាគារអេស៊ីលីដាមាន ការរីកចំរើន រហូតមកដល់បច្ចុប្បន្ននេះក៏ដោយសារអតិថិជនគាំទ្រដែរ។ការចូលក្នុងទីផ្សារ មូលបត្រ នេះគឺដើម្បីឱ្យវិនិយោគិន អតិថិជននិងសាធារណជនចូលរួមវិនិយោគ ជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនឹករបស់ធនាគារ ប្រមូលដើមទុនគាំទ្រការរីកចំរើនលូតលាស់ របស់ធនាគារអេស៊ីលីដាទាំងក្នុងស្រុកនិងតំបន់ប្រកបដោយចីរភាពនិងកាន់តែរឹងមាំ បង្កើតប្រាក់ចំណូលជូនវិនិយោគិននិងសានាសាធារណជនចូលរួមវិនិយោគជាមួយ ធនាគាររយៈការបែងចែកភាគលាភនិងចូលរួមលើកស្ទួយប្រាក់រៀលព្រមទាំចូលរួមចំណែកក្នុងការលើកស្ទួយវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម