​ប៉ូលិស​កំពុង​ស្រាវជ្រាវករណី​ចាប់​ស្ត្រី​បញ្ចូល​ក្នុង​រថយន្ត​ហើយ​គេចខ្លួន

266
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះ​សីហ​នុះ​សមត្ថកិច្ច​ប្រាប់ថាៈ​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​មាន​ករណី​ចាប់​មនុ​ស្សប​ញ្ជូ​ល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង​លក់​សម្លៀកបំពាក់​កូ​កូ​កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ក្រុង​-​ខេត្ត ព្រះសីហនុ​។
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម​÷


១-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​២-​មនុស្ស​ប្រុស​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ​ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ​។​៣-​តៃកុង​ឡាន​មិន​ចុះ​ពីលើ​ឡាន​-​រថយន្ត​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡេ​ន​ឌ​រ័​(HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ​។​ជនរងគ្រោះ​ជា​មនុស្ស​ស្រី​ម្នាក់​ពាក់​រូប​ពណ៌​ខ្មៅ ដាក់ចូល​ទៅក្នុង​រថយន្ត​រួច​ធ្វើដំណើរ​ធ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៤​បាត់ស្រមោល​។​បច្ចុប្បន្ន​កម្លាំង សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម