នូវែ​លសេ​ឡង់​រាយការណ៍ក​រ​ណី​ឆ្លង​វីរុស​បន្ថែមទៀត​នៅ​មុន​ការសម្រេច​បិទ​ប្រទេស​

160
ចែករម្លែក

​ក្រុមមន្ត្រី​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ខែសីហា​ថា ការផ្ទុះ​វីរុស​កូវី​ដ​១៩​នៅ​ប្រទេស​នូវែល​សេឡ​ង់​ក្នុងរយៈពេល​៣​ខែ​មកនេះ បាន​ឆ្លង​រាលដាល​បន្ថែម​ទៀត​គឺ​តែ​ប៉ុន្មាន​ម៉ោង​នៅ​មុនពេល​ដែល ​លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន នាយករដ្ឋមន្ត្រី គ្រោង​នឹង​ប្រកាស​ថា​តើ​ការបិទ​នៅ​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​នឹង​ត្រូវ​បន្លាយពេល​ដែរ​ឬ​ទេ​នោះ​។​

​ក្រុមមន្ត្រី​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១២​នាក់​ពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា​ដែល​ករណី​ឆ្លង​ទាំងអស់នេះ​បាន​ជាប់​ទាក់ទង​ទៅនឹង​ការឆ្លង​ជា​ចង្កោម​ដោយ​មនុស្ស​៣០ នាក់​ដែល​ត្រូវបាន​រកឃើញ​លើក​​ដំបូង​នៅ​ក្នុង​គ្រួសារ​មួយ​នៅ​ទីក្រុង​អក់​លែ​ន កាលពី​២​ថ្ងៃមុន​នេះ​។​

​ក្រុមមន្ត្រី​ជឿថា វីរុស​ដែល​ឆ្លង​នាំចូល គឺជា​មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​វីរុស​ជា​លើកដំបូង​ក្នុង​រយៈពេល​៣​ខែ​មក​ចុងក្រោយ​នេះ​នៅ​ប្រទេស​នេះ​ប៉ុន្តែ ពួកគេ​កំពុង​ធ្វើ​ការអង្កេត​មើល​ថា​តើ​ក្រុម​គ្រួសារ​នេះ ​បាន​ឆ្លង​ជំងឺ​នេះ យ៉ាងដូចម្តេច​នោះ​។​

​លោកស្រី​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រុ​ថា​តើ​ការបិទនៅ​ទីក្រុង​អក់​លែ​ន​នឹង​ត្រូវ​បន្ធូរបន្ថយ​ឬ​បន្លាយពេល​ឬ​អត់​នោះ ប៉ុន្តែ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ឡើង​ដែល​ថា​ការបិទ​ឡើងវិញ​បន្ទាប់​ពី​បិទ​អស់​រយៈ​​ពេល​៥​សប្តាហ៍​មក​ហើយ អាចធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ចុះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រុ​ថា​តើ​បន្ត​បិទ​នៅ​ទីក្រុង​អក់​លែ​ន​ឬ​អត់​

ទីតាំងផ្សាយពាណិជ្ជកម្ម