ឥណ្ឌូនេស៊ី​ពង្រីក​ការ​រឹតបន្តឹង​នៅ​ទីក្រុង​ហ្សា​ការតា​នៅពេល​ករណី​ឆ្លង​វីរុស​កើនឡើង​

213
ចែករម្លែក

​អភិបាលក្រុង​បាន​និយាយថា ក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី បាន​ពង្រីក​ការ​រឹតបន្តឹង​បទបញ្ជា​គម្លាត​សង្គម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែសីហា​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​ខណៈ​ដែល​​ប្រទេស​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ២.០៩៨​នាក់​។​

​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​វីរុស​ចំនួន ១៣២.៨១៦ នាក់​និង​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​៥.៩៦៨ នាក់​។ ទិន្នន័យ​របស់​រដ្ឋាភិបាល​កណ្តាល​បាន​បង្ហាញថា​ទីក្រុង​ហ្សា​ការតា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៦០៨ នាក់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលនាំឱ្យ​មាន​ចំនួន​ឆ្លង​សរុប​ដល់​២៧.៧៦១ នាក់​នៅ​ទីក្រុង​នេះ ដែល​ជា​ករណី​ឆ្លង​ច្រើន​បំផុត​នៅក្នុង​ចំណោម​ខេត្ត​ចំនួន ៣៤ របស់​ឥណ្ឌូនេស៊ី​។​

​អភិបាលក្រុងហ្សា​ការតា បាន​ពង្រីក​ការ​រឹតបន្តឹង​ដែល​គេ​ឃើញ​ភោជនីយដ្ឋាន កន្លែង​គោរព​សាសនា និង​ការដឹកជញ្ជូន​សាធារណៈ ដំណើរការ​ក្នុង​កម្រិត​កំណត់​ដល់​ថ្ងៃទី ២៧ ខែ​សីហា​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើ​រពាក់​ម៉ាស​ខណៈ​ដែល​ធ្វើដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សារ​ធា​រណៈ​នៅ​ទីក្រុង​ហ្សា​ការតា កាល​ពី​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម