រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖​ក្នុង​ឆ្នាំ​២០២០​នេះ​កម្ពុជា​នឹងបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​

228
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញ​៖​លោក​បណ្ឌិត​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​៖​ដោយសារ​ជំងឺ​កួ​វីដ​១៩​កម្ពុជានឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​នេះ​។​
​នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍​និង​គណៈកម្មការ​អប់រំ យុវជន​ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧) នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖​ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ​គឺ​ដោយសារតែ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ដ៏​ច្រើន​លើសលុប ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​។

​លោក​បាន​បន្តថា​៖ នៅ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ធា្ល​ក់​ចុះ​ដល់​រង្វង់​៨០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ ក្នុង​វ​ង្វ​ង់​៥០​ភាគរយ​។​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ បានបង្ហាញ​ថាៈ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹម​១,១៨​លាន​នាក់ ប៉ុណ្ណោះ​។ ចំនួន​នេះ​គឺ​បាន​ធ្លាក់ចុះ​៦៤,៦​ភាគរយ បើ​ធៀប​ម​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។

​ការ​ធា្ល​ក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​បានធ្វើឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បិទទ្វារ​អស់​ជាង ៣​ពាន់​ទីតាំង និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ បាត់បង់​ការងារ​ចំនួន​៥​ម៉ឺន​នាក់ ដោយ​គិត​ត្រឹមតែ​ដើមខែ​សីហា​នេះ ប៉ុណ្ណោះ​។

​លោក ថោង ខុន បន្តថា សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​ទទួលភ្ញៀវ​អន្តរជាតិ​បាន​ប្រហែល ២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​មុន​មាន​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ រហូត​ទៅដល់​ជាង​៧​លាន​នាក់​។ តែ​ចំនួន​ភ្ញៀវទេសចរ​ដែល​បាត់បង់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​ងើប​ឡើងវិញ ២,៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ លែងមាន ឬ​ពិភពលោក​អាច​ទប់ស្កាត់​ជំងឺ​នេះ​បាន​នៅ​ខែធ្នូ ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម