ប្រធានាធិបតី​ឥណ្ឌូនេស៊ី ប្ដេជ្ញា​ធ្វើ​កំណែទម្រង់​សុខាភិបាល និង​សេដ្ឋកិច្ច​អំឡុង​វិបត្តិកូ​វីដ​

165
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ប្រែក្លាយ​វិបត្ដិកូ​វីដ​១៩ ទៅ​ជា​ឱកាស​អភិវឌ្ឍន៍​ខ្លួន​ហើយ​បាន​ប្ដេជ្ញា​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា នៅមុន​ទិវា​ឯករាជ្យ​លើក​ទី​៧៥ ក្នុង​ប្រទេស​នេះ​។​

​ក្នុងចំណោម​សមាជិកសភា​ទាំង ៥៧៥ រូប មាន​តែ​ចំនួន​ពាក់កណ្ដាល​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ផ្ទាល់​នៅក្នុង​សភា ពេល​ប្រធានាធិបតី ចូកូ វី​ដូ​ដូ ថ្លែង​សុន្ទរកថា​មុន​ទិវា​ឯករាជ្យ​មួយ​ថ្ងៃ​ខណៈ​តំណាងរាស្ត្រ​ផ្សេង​ទៀត​ចូលរួម​ពី​ចម្ងាយ​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វី​រសកូ​វីដ​១៩​។

​លោក វី​ដូ​ដូ បាន​ប្រាប់​សមាជិកសភា និង​មន្ត្រី​កំពូលៗ​ថា ភាព​ធុន​ទ្រាំ និង​សមត្ថភាព​ផ្ដល់​សេវា​សុខាភិបាល​របស់​ឥណ្ឌូនេស៊ី ត្រូវតែ​ធ្វើ​ការកែលម្អ​ទ្រង់ទ្រាយ​ធំ​ឱ្យ​ប្រសើរ​ឡើង ខណៈ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ទី​៤ លើ​ពិភពលោក​មួយ​នេះ​កំពុង​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

​លោក​មានប្រសាសន៍ថា រដ្ឋការ​របស់​លោក​នឹង​អភិវឌ្ឍ​ធនធានមនុស្ស មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ក៏ដូចជា​ឧស្សាហកម្ម​ផលិត​ឱសថ និង​ឧបករណ៍​ពេទ្យ​។ ទោះជា​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​លម្អិត​ឡើយ​ថា តើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​នឹង​ទទួលបាន​ថវិកា​ដោយ​របៀប​ណា​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​វីរុស​ចំនួន ១៣២.៨១៦ នាក់​និង​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​៥.៩៦៨ នាក់​៕

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម