​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

128
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយមាន​កិច្ចសហការ​ពី​អង្គភាព​ជំនាញ​មាន​មន្ទីរ​សុខាភិបាល​,​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ពី​យន្តការ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​និង​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ដល់​ម្ចាស់​ភោជនីយ៍ដ្ឋាន​។​ក្នុងនោះ​ម្ចាស់​អាហារ​ដ្ឋា​ន​ដែល​បានធ្វើ​ឡើង​សំដៅ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​សីហា​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ហួត ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ​។​ក្នុងឱកាស​នោះ​លោក​ហួត​ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​គោលបំណង​សំខាន់​ក្នុងការ​ជួបជុំគ្នា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​យន្តការ​នៃ​ការផ្តល់សេវា សា​ធា​រណះ​តាមរយះ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដល់​ម្ចាស់​ក្លិប​កម្សាន្ត ខារ៉ាអូខេ សណ្ឋាគារ​និង​ផ្ទះសំណាក់​ចំនួន​១៥០​នាក់​។​

​ការផ្សព្វផ្សាយ​អំពី​វិធាន​សុវត្ថិភាព​សុខាភិបាល​និង​វិធាន​សុវត្ថិភាព​ទេសចរ​ណ៏​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​។​ការផ្សព្វផ្សាយ​នូវ​វិធាន​អនាម័យ​សុខាភិបាល​។​រួមទាំង​ការផ្តល់​ឡា​ប៊ែ​ល​ជូន​ម្ចាស់​អាជីវកម្ម​ដែលមាន​ស្នាដៃ​រៀបចំ​បាន​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ទេសចរ​ណ៏​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​.១៩​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​សុំឱ្យ​អាជីវករ​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​ទាំងថ្មី​និង​បន្ត​សុពលភាព​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ក្នុង​រយៈពេល​៣០​ថ្ងៃមុន​សុំ​អាជ្ញា​បណ្ណ​អស់​សុពលភាព​ឬ​អាចនឹងទទួល​ការផាកពិន័យ​អន្តរកាល​យ៉ាងតិច​១​លាន​រៀល​។​បានស្នើ​សុំឱ្យ​មន្ទីរ​សុខាភិបាល​ជួយ​ជំ​រុញឱ្យ​ការិយាល័យ​ជំនាញ​ចុះ​ផ្សព្វផ្សាយ​ពី​ការសុំច្បាប់​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់​ភោ​ជនី​យ៏​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម