អាជ្ញាធរ​ខណ្ឌ​កំបូល​ដាក់​គ្រឿង​ចក្រ​​​ចុះ​កាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​​ខូច​ដើម្បី​ជួស​ជុល​ឡើងវិញ​

120
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​/ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​សីហា​នេះ​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ដោយ​មើលឃើញ​ផ្លូវ​ចូល​រដ្ឋបាល​ខណ្ឌ​(​ផ្លូវ​ម្លិះ​) ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក​និង​ភូមិ​ទួល​ស្រម៉ សង្កាត់​កំបូល ខូចខាត​ខ្លាំង ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ បាន​ឲ​លោក​សេង គន្ធ អភិបាលរងខណ្ឌ ដឹកនាំ​ក្រុមការងារ​កា​រិ​.​ល័យ​សាធារណការ​ខណ្ឌ និង​កំលាំង​សន្តិសុខ​ខណ្ឌ ដាក់​គ្រឿងចក្រ​ចុះ​កាត់​ផ្លូវ​បេតុង​ដែល​ខូចៗ ហើយ​បក​ដី​ស្អុយ​យ ចេញ​ចាក់ដី ថ្ម​មិច និង​ចាក់​បេតុង​ឡើងវិញ​។​


​លោក​សេង គន្ធ អភិបាលរងខណ្ឌ​កំបូល​បានឱ្យដឹងថា​ក្នុង​ជំ​ហ៊ាន​ទី​១​រដ្ឋបាល​ខណ្ឌ​កំបូល​ធ្វើការ​ជួសជុល​ប្រវែង​២៥០​ម៉ែត្រ ទទឹង​៧m សរុប​ផ្ទៃ ១,៧៥០​ម៉ែត្រ​កា​រ៉ែ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ម៉ុង​ខ្មោច ភូមិ​ទួល​ស្រម៉ សង្កាត់​ក​ន្ទោ​។​ជំ​ហ៊ាន​ទី​២ : បន្ត​ជួសជុល​ប្រវែង ៧០០​ម៉ែត្រ ចាប់ពី​ភូមិ​ទួល​សា​ម៉ ដល់​ភូមិ​កប់​អំបិល​(​ផ្លូវ​ប្រណាំង​ឡាន​)​។​
​លោក​អភិបាលរង​បន្តថា​៖​ការជួសជុល​ផ្លូវ​នេះ​ក៍មាន​ការចូលរួម ឧ​ប​ត្ត​ម្ហ​ពី​សប្បុរសជន ដូចជា ថ្ម​មិច ដែក បេតុង អនុវត្តន៍​ជួសជុល​ដោយ​កា​រិ​.​ល័យ​សាធារណការ​ខណ្ឌ សហការ​កំលាំង​សន្តិសុខ​ខណ្ឌ ជា​អ្នកធ្វើ​ការជួស​ផុល​ផ្ទាល់​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម