​ប៉ូលិស​ចាប់ខ្លួន​​​លោក​​សួង សុ​ភ័​ណ្ឌ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​

224
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ពាក់ព័ន្ធ​ការ​ញុះញង់​នឹង​បទល្មើស​ជាក់ស្តែង​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។ បន្ទាប់ពី​ចាប់​ខ្លួប​លោក​សួង សុ​ភ័​ណ្ឌ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខ​សីហា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថាៈ​ពិតជា​មានការ​ចាប់ខ្លួន​លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ប្រាកដ​មែន​កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ​។ លោក​សួង សុ​ភ័​ណ្ឌ កំពុងតែ​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​កំពុងតែ​សាកសួរ​។ ការចាប់ខ្លួន​នេះ គឺ​តាម​ដីកា​របស់​តុលាការ និង​តាម​គោលការណ៍​ព្រះរាជអាជ្ញា​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា “​ការចាប់ខ្លួន​នេះ គឺពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​ញុះញង់​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​។ សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​តាម​គោ​ការណ៍​ព្រះរាជអាជ្ញា តាម​នីតិវិធី​។ សមត្ថកិច្ច​កំពុងតែធ្វើការ​សាកសួរ​លោក​សួង សុ​ភ័​ណ្ឌ ជាក់ស្តែង​”​។​

​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ បាន​ដឹកនាំ​សមាជិក​របស់ខ្លួន ចុះទៅ​ទីតាំង​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ និង​និយាយ​ញុះញង់​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​៕S/​សរន

ោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ

ទីតាំងផ្សាយពាណិជ្ជកម្ម