​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស

167
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បាន​តាម​ស្រាវជ្រាវ​និង​ធ្វើការ​ឃាត់ខ្លួន ដែល​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស​(​ប្រើប្រាស់​អាវុធ​)​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​កន្លង​ទៅហើយ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប ទទួល​ផែន​ព្រហ្មទណ្ឌ បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ ចេ​វ ពិដោ ហៅ​តោ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​លោក​នួន​ស​ក្កិ​ចំរើន​រិ​ទ្ធ​បាន​បន្តថា​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​កន្លងទៅនេះ​ជនសង្ស័យ​ចំនួន​២​នាក់​បានធ្វើ​សកម្មភាព លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​អាវុធ​) ទៅលើ​ជនរងគ្រោះ ហើយ​លួច​ទូរ​សព្ទ័​ចំនួន​២​គ្រឿង រួច​គេចខ្លួនបាត់​។​

​លោក​បាន​បន្តថា ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ណិ​ប វណ្ណា ហៅ​ព្រំ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​-​ខេត្តសៀមរាប​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​ឃាត់ខ្លួន​។​ចំណែក​បក្សពួក​បានរ​ត់​គេចខ្លួនបាត់​។​

​លោក​បាន​បន្តទៀតថា​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​បក្ខពួក​បាន​ហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/

​រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត ពាក់ព័ន្ធ​ករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស ៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម