​ក្នុង​សប្តាហ៍​ឈប់សម្រាក​នេះ​ពុំមាន​បាតុភូតធម្មជាតិ​អាក្រក់​កើតឡើង​ឡើយ​

220
ចែករម្លែក
នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ រសៀល មាន​ភ្លៀង​ធ្លាក់​បន្ត​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​(រូបថតក្រសួងធនធានទឹកក)

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​អាកាសធាតុ​នៅក្នុង​សប្តាហ៍​មន្ត្រីរាជការ​និយោជិត​ឈប់សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​មិនមាន​បាតុភូតធម្មជាតិ​អាក្រក់​កើតឡើង​ទេ​។ តែ​ភ្លៀង​រដូវវស្សា​នៅតែ​បន្ត​ធ្លា​ក់រាយ​គ្រាន់​តែមាន​កម្រិត​ខ្សោយ​បន្តិច​។​
​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​ថា នៅក្នុង​សប្តាហ៍​ក្រោយ​ដែលជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ​និយោជិត បើតាម​ការពិនិត្យ​ត្រឹម​ថ្ងៃនេះ​(១៤​សីហា​) បាតុភូតធម្មជាតិ​ធំៗ​មិនឃើញ​មាន​គួរកត់សម្គាល់​ទេ តែ​ធាតុអាកាស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ប្រែប្រួល​លឿន​ណាស់ បើ​មាន​អ្វី​ប្រែប្រួល​នឹង​ជូនដំណឹង​បន្ត​។​


​ ​អ្នកនាំពាក្យ​ដដែល​បន្តថា​ប្រទេស​កម្ពុជា​ពេលនេះ​ទទួល​ឥទ្ធិពល​របប​ខ្យល់មូសុង​និរតី​ខ្សោយ​និង​ជ្រលង​សម្ពាធ​ទាប ធ្វើឱ្យ​ភ្លៀង​រដូវវស្សា​នៅតែ​បន្ត​មាន​ធ្លាក់​រាយប៉ាយ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម​។
​ ​លោក​ចាន់ យុ​ត្ថា និយាយទៀតថា នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ប្រទេស​ហ្វីលីពីន​មាន​សម្ពាធ​ទាប​មួយ តែ​វា​មិនអាច​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ឬ​ជា​ព្យុះ​បានទេ ដោយសារ​សម្ពាធ​ខ្ពស់​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ជិត​តំបន់​នោះ ។


​ ​មន្ត្រីរាជការ កម្មករនិយោជិត …​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប​សម្រាក​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២១​ខែសីហា​ដើម្បី​ជំនួស​ការលើក​ពេល​មិនបាន​ឈប់​ក្នុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នាពេល​កន្លងទៅ​។​
​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​១១​ខែសីហា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៨​ខែសីហា ប្រទេស​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ​។​
​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​ដូចខាងលើ ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។ នៅ​អំឡុង​ថ្ងៃទី​១២-១៣​ខែសីហា​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​។​


​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​
​ការ​ព្យាករ​សម្រាប់​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៨​ខែសីហា បានបង្ហាញ​ឱ្យឃើញ​ផងដែរ​ថា​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​សូម​ប្រុងប្រយ័ត្ន​៕
​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ រសៀល មាន​ភ្លៀង​ធ្លាក់​បន្ត​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​៕សរន

នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ រសៀល មាន​ភ្លៀង​ធ្លាក់​បន្ត​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​(រូបថតក្រសួងធនធានទឹកក)
នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ រសៀល មាន​ភ្លៀង​ធ្លាក់​បន្ត​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​(រូបថតក្រសួងធនធានទឹកក)

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម