ពិធី​ការិនី រតនា មិន​ភ្លេច​រឿង​ចែក​បាយ​ម្ហូប​អ្នកក្រីក្រ​

384
ចែករម្លែក

ភ្នំពេញ​៖ ពេល​ចប់​ការងារ​ហើយ​ទោះបីជា​យប់​ក៏ អ្នកនាង មាស សុវណ្ណ​រតនា​ដែលជា​តារា​មួយ ដួង​នៅតែ​យក​ម្ហូប​បាយ​ជូន​ពូៗ​ស៊ីក្លូ និង​កម្មករ​ស៊ិន​ទ្រី​តាម​ដង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​អ្នក នាង ចាត់ទុក​រឿង​ធ្វើបុណ្យ​ជា​ត្រីមុខ​របស់​នាង​។

​មាស សុវណ្ណ​រតនា ដែលជា​ពិធីការនី​មួយរូប បាន​ចំណាយ​ថវិកា​របស់ខ្លួន​ដែល​សល់​ពី​កម្មវិធី ផ្សេងៗ​សន្សំ​ដើម្បី​ចែកជូន​ដល់ អ្នកធាក់ស៊ីក្លូ​និង​កម្មករ​ប្រមូល​សំរាម​ស៊ិន​ទ្រី ដែល​ពួកគេ កំពុងតែ​ហត់នឿយ​។

​អ្នកនាង រតនា បាន​ប្រាប់​ឱ្យដឹងថា បាយ​ម្ហូប​ចំនួន​៣០​កញ្ចប់​ធំៗ ដែល​សរុប​ទឹក​២.២៥០​ដុល្លារ ជា​ម្ហូប​តុ​ការ ត្រូវបាន​យកទៅ​ចែកចាយ​ជូន​មនុស្ស​ចាស់​ដែលជា​អ្នកធាក់ស៊ីក្លូ និង​កម្មករ​ប្រមូល សំរាម​តាមផ្លូវ​។ ការចែក​ចាយ​បាយ​ម្ហូប​នេះ នាង​ចាត់ទុកជា​ការធ្វើ​បុណ្យ​អបអរ​ដល់​របរ របស់​នាង ។

​អ្នកនាង​បាន​បង្ហើប​ឱ្យដឹងថា នាង​នឹង​បន្តសកម្មភាព​ធ្វើបុណ្យ និង​ជួយ​សង្គម​ឱ្យបាន​ច្រើន មុន​ទៀត ហើយ​នៅពេល​ផលិតផល​កាន់តែ​ជោគជ័យ នាង​រឹតតែ​ពេញដៃពេញជើង​ក្នុង​គាំទ្រ អំពើ​មនុស្សធម៌​គ្រប់​កាលៈទេសៈ​។ ជាពិសេស​នាង​ដើរ​តាម​គន្លង​ធម៌​ឱ្យ​ដូច​អ្នកស្រី ទ្រី ដា​ណា ជានិច្ច​។

​សូមបញ្ជាក់ថា សកម្មភាព​ចែកចាយ​បាយ​ម្ហូប​របស់​អ្នកនាង រតនា​លើក​នេះ​មិនមែនជា​លើក​ទី​១ ឡើយ ព្រោះ​កន្លងមក​នាង​ចេញ​ជួយ​ដល់​មនុស្ស​ក្រីក្រ និង ខ្វះខាត​ជាច្រើន លើក​មកហើយ ជាពិសេស​កំឡុងពេល​វិបត្តិ​កូ​វិដ​១៩​ក្នុង​ឆ្នាំ​២០២០​នេះ​ផ្ទាល់​តែម្តង​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម