ប៉េអឹម​បញ្ជូន​ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន​២៩​នាក់​ទៅ​តុលាការ​

209
ចែករម្លែក
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ តាម​និតិ​វិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​។​ក្រុម​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

​គួរ​រំលឹក​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​១២ ខែសីហា ថា ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​ពីររូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល ខណ្ឌដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប ជន​ជាតិចិន​មួយក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់ (​ស្រី​០៣​នាក់​) និង​រំដោះ​ជនរងគ្រោះ​បាន​ចំនួន បីនាក់ ។​ប្រតិបត្តិការ​នោះ ធ្វើឡើង បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ព័ត៌មាន ថា​ក្រុម​ជនសង្ស័យ​ទាំងនេះ បាន ចាប់ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​ទីតាំង​កើតហេតុ​៕​សរន​

ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)
ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​២៩​នាក់ពេល​បង្ក្រាប​បានកា​លពី​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​(រូបសមត្ថកិច្ច)

ទីតាំងផ្សាយពាណិជ្ជកម្ម