​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ភារកិច្ច​ប្រាំ​ចំណុចឲ្យក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ត្រូវអនុវត្ត​

280
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​បានដាក់​ចេញ​នូវ​ភារកិច្ច​ចំពោះមុខ ៥ ចំណុច​ដ​លើ​ក្រសួង​ស្ថាប័នរដ្ឋ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវអនុវត្ត​ឲ្យ​ចំ​ទិសដៅ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បានថ្លែងថា​បើទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​នៅឡើយ​អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្ពុជា​ត្រូវតែមាន​ភាពច្បាស់លាស់​និង​ម្ចាស់ការ​លើការងារ​ជា​អាទិភាព​ចម្បង​ពីរ​គឺ​៖​ទី​១,​ការបន្ត​រក្សា​នូវ​ស្ថិរភាព​នយោ បាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍និង​ទី​២.​ការរក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ​ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ

​ភារកិច្ច​ចំនួន​ប្រាំ​ដែលត្រូវអនុវត្តរួមមាន​៖​ភារកិច្ច​ទី​១.​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ កុំ ឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ហើយ​ត្រូវ​បន្ត​អនុវត្ត​និង​ចាត់វិធានការ​សុខាភិបាល​ឱ្យបានដិតដល់​នៅ​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ពិសេស​ក្នុងកំឡុងពេល​ឈប់ សម្រាក​ខាងមុខនេះ​ដើម្បី​ថែរក្សា​សុខុមាលភាព​បស់​ប្រជាពលរដ្ឋ​។ក្រសួង​សុខាភិ​បាល​ត្រូវខិតខំ​ស្ថាបនា​មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ត​មើល​មេរោគ​កូ​វីដ១៩ បន្ថែម​ពីលើ​មន្ទីរពិ សោធន៍​នៅ​រាជធានី​ភ្នំពេញ​នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត​គឺ​ខេត្ត​ព្រះ សីហនុ ខេត្តសៀម រាប និង ខេត្តបាត់ដំបង​។​

​ភារកិច្ច​ទី​២៖​បន្ត​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ធានា​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ការពារ​ភាពសុខសាន្ត​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ភារកិច្ច​ទី​៣៖​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រី ក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន​ពីរ​ខែ​ទៀត​។​

​ភារកិច្ច​ទី​៤៖​ជំរុញ​និង​លើកទឹកចិត្ត​ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម​ដោយ​ប្រមូលផ្ដុំ​ឡើងវិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម​និងឧស្សាហកម្ម​ដែល​បាននិងកំពុង​រង​ផល ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវ ការ​ក្នុងស្រុក​និង​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជាកសិ ករ​ទូទាំងប្រទេស​ឱ្យធ្វើ​ការចិញ្ចឹម​ត្រី​អណ្ដែង​ឱ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​គាំទ្រ​ដល់​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ។​

​ភារកិច្ច​ទី​៥៖​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​ត្រូវ​បែងចែក​ទៅតាម​ដំណាក់កាល​និង​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ ខ្ជួន​នូវ​វិធាន​សុខាភិបាល ។ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ដំណើរការឡើងវិញ​ត្រូវ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ជាពិសេស​អគារសិក្សា​ដែល​ធ្លាប់បាន​ប្រើប្រាស់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​សមត្ថភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមគ្រូពេទ្យ​និង​មន្ត្រី​សុខាភិបាល​កម្ពុជា​ដែល បាន​ខិតខំ​រួមចំណែក​លើកកម្ពស់​គុណ​ភាព​វិស័យ​សុខាភិបាល​ក្នុងស្រុក​ឱ្យមាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈខណៈដែល​តម្រូវការ​នៃ​សេវា​សុខាភិបាល​ក្នុងស្រុក​នាពេលបច្ចុប្បន្ន​មានការ​កើនឡើង​ដែលជា​ការជំនួស​ការចេញ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​វិស័យ​ឯកជននិងប្រជាជន​ទូទាំង​ប្រ ទេស​ដែល​បាន​ខិតខំ​និង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយនិង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏ដូចជា​ចូល រួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នាពេល​កន្លងមក​នៅ​កម្ពុជា​ផងដែរ ៕​BR

ទីតាំងផ្សាយពាណិជ្ជកម្ម