ម៉ូតូបុកផ្ទុបគ្នា: អ្នកបើកបរ ស្លាប់ទាំងសងខាង

377
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈយុវជន២នាក់ បានស្លាប់នៅនឹងកន្លែង ក្រោយពេលដែលបានបើកម៉ូតូក្នុងល្បឿនលឿនហើយបុកផ្ទុបគ្នាពេញទំហឹង ។

អធិការនគរបាលក្រុងសែនមនោរម្យលោកកាន់ ពេញ បានឲ្យដឹងថានៅម៉ោងប្រមាណជា៦និង០៥នាទី ល្ងាចថ្ងៃទី ១៤ខែសីហានៅលើផ្លូវខេត្តលេខ ៣៧៦៤ចន្លោះគីឡូម៉ែត្រលេខ ៣-៤ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅបញ្ចាស់ទិសគ្នា។

ម៉ូតូបុកផ្ទុបគ្នា: អ្នកបើកបរស្លាប់ទាំងសងខាង

លោកអធិការបន្តថា មូលហេតុម៉ូតូម៉ាកអិចសិនធ័រវ៉ាឡាន ក្នុងស្ថានភាពផ្លូវកោង និងបានជ្រុលចង្កូត ទៅខាងឆ្វេងដៃទៅបុកម៉ូតូវែវ តែម្តង។ក្នុងហេតុការណ៍បានបង្កឲ្យ

អ្នកបើកម៉ូតូឈ្មោះអើច ញ៉េប ភេទប្រុសអាយុ១៩ឆ្នាំជនជាតិព្នង មុខរបរកសិកររស់នៅភូមិពូត្រុំសង្កាត់រមនា ក្រុងសែនមនោរម្យ ភាគីម៉ូតូវែវពណ៍ទឹកប្រាក់ គ្មានផ្លាកលេខ កញ្ចក់មាន គ្មានមួក(ស្លាប់នៅកន្លែងកើតហេតុ)និងអ្នកបើកម៉ូតូម៉ាកអិចសិនធ័រពណ៍ក្រហម គ្មានផ្លាកលេខ គ្មានមួកគ្មានកញ្ចក់ ពុំស្គាល់ស្គាល់អត្តសញ្ញាណ (បានស្លាប់នៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសពម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនឹងសពមួយទៀតត្រូវតម្កល់នៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរីរង់ចាំស្រាវស្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ។ចំណែក មធ្យោបាយត្រូវបានកម្លាំជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕សរន

ម៉ូតូបុកផ្ទុបគ្នា: អ្នកបើកបរស្លាប់ទាំងសងខាង
ម៉ូតូបុកផ្ទុបគ្នា: អ្នកបើកបរស្លាប់ទាំងសងខាង

ទីតាំងផ្សាយពាណិជ្ជកម្ម