ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០

104
ចែករម្លែក

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​ការរីកចម្រើន​ច្រើន​រឿង​មិន​ថា​ជា​រឿង​ការងារ ប្រាក់កាស ឬ​បញ្ហា​រឿង​ផ្ទាល់ខ្លួន​។​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​គោ​មាន​ភាព​រដុប​រដុប​និង​មាន​បញ្ហា​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​រឿង​ប្រាក់កាស​និង​ជម្លោះ​វិវាទ​។ ការប្រកប ការងារ​លោកអ្នក​អាច​ជួប​ព្យុះភ្លៀង​ខ្លះៗ​កើតឡើង​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ក្រុម មនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​របរ​រកស៊ី​ជួញដូរ​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​គួរសម​ហើយ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មានដំណើរ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​ប្រពៃ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តី ប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ពីព្រោះ​ជារឿយៗ​តែងមាន​បញ្ហា​អាក្រក់​តាម​យាយី​ផងដែរ​។ ​ការរស់នៅ​ផ្ទះ សម្បែង​ចូរ​ប្រយ័ត្ន​សុខទុក្ខ​របស់​កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំរកូស​នោះ​ក៏មាន​ច្រើន​ផងដែរ ៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​។​ចំណែក​ការចរចា​អ្វីមួយ​វិញ​ក៏​តែង​មិន​ផ្តល់​ផល​មកវិញ​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ដែលមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​សម្រាប់​ការ​លួងលោម​គ្នា​ឬ​ផ្សះផ្សា​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយ ដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ហក់លោត​កិច្ច​ការដែល​ធំ​ទេពី​ព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​។ នៅថ្ងៃនេះ​ដែរ​ទាំង​ស្ត្រី​បុរស​បើ​ទោះ​ប្រកប ការងារ​អ្វី​ក៏ដោយ​ក៏​មិន ត្រូវ​ធ្វេសប្រហែស​បានដែរ​ជាពិសេស​មុន​ទទួល​ពាក្យសម្តី​ឬ​ចុះហត្ថលេខា​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ភ្លាំងភ្លាត់​មានតែ​បញ្ហា​រត់​ចូល​នាំ​ពិបាក​ទប់ទល់​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​ទប់​សម្តី​ឡើយ​បើ​មិនចេះ​កែប្រែ និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ចេះ​ប៉ាន់ប្រមាណ​នោះ​ឃើញថា​ក៏​មិនមាន​អ្វី​ចូលមក​នាំ​ពិបាក​ឆ្លងកាត់​នោះដែរ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួ​បញ្ហា​ណាស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​ហើយ​ឱ្យ​ប្រយ័ត្នប្រយែង​ក្នុងការ​ត្រៀម​ទប់ទល់​ជាមួយ​បញ្ហា​បន្តិច​ព្រោះថា​ងាយ​រីក​រាលដាល​និង​កើត​បញ្ហា​បន្ថែ​មណាស់​។​ក្នុងពេល​នេះដែរ​ការប្រកប​ការងារ​លោកអ្នក​អាច​ជួប​បញ្ហា​យាយី​ច្រើន​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​ទៅ​គ្រា​ថ្ងៃ​ខាងមុខ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ត្រូវ​ចេះ​សម្រប​តាមចិត្ត​គ្នា​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំច​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​មួយកម្រិត​បន្តិច​វិញ ម្ល៉ោះហើយ​ចង់​ធ្វើ​តែង​ឆ្លើយតប​មកវិញ​ផល​ល្អៗ​មួយចំនួន​ត្រឡប់មកវិញ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​រឿងសំខាន់ ឬ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​មានការ​ស្រុះ​ស្រូល​គ្នា​រវាង​ស្វាមី ភរិយា​ឡើងវិញ​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម