ឃី​លៀន អឹម​បា​ប៉េ ធ្វើបាន​ល្អ​ជាង នី​ម៉ា នៅ PSG

408
ចែករម្លែក

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ធ្វើបាន​ល្អ​ជាង​កីឡាករ នី​ម៉ា (Neymar) ខណៈ កីឡាករ​រូបនេះ​ត្រូវបាន​ប្តូរ​ចូល ដើម្បី​ជួយ​ដល់​ក្រុម Paris Saint Germain វាយបក​យកឈ្នះ​ក្រុម Atalanta វិញ ដើម្បី​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម PSG មើលទៅ​ទំនង​ត្រូវ​ខកចិត្ត​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម Atalanta ដោយសារតែ​ការ ប្រកួត​នេះ​ស្វិតស្វាញ​បំផុត ប៉ុន្តែ​ពួកគេ​មានសំណាង​ដោយសារ​គ្រាប់​បាល់​នៅ​នាទី​ចុង​ម៉ោង​។
​ ​
​មជ្ឈដ្ឋាន​នានា​បាន​ផ្តោតលើ​កីឡាករ នី​ម៉ា នៅពេល​ចាប់ផ្តើម​ការប្រកួត ប៉ុន្តែ​លោក គ្លែ​ន ហូដ​ដល (Glenn Hoddle ) ជឿថា ជ័យជម្នះ​របស់​ក្រុម PSG គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កីឡាករ កំពូល អឹម​បា​ប៉េ បើទោះបីជា​កីឡាករ​បារាំង​រូបនេះ​មិនអាច​លេង​បាន​ពេញ​ម៉ោង​ដោយ សារ​បញ្ហា​របួស ហើយ​អាច​លេង​បាន​ត្រឹម​៣០​នាទី​ក៏ដោយ​។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​អាច​លេង​បាន​ត្រឹម​ពាក់កណ្តាល​តង់ បន្ទាប់ពី​សះស្បើយ​ពីរ​បួស កជើង ហើយ​លោក ហូដ​ដល បាន​សាទរ​អ្វីដែល អឹម​បា​ប៉េ ធ្វើបាន​បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្លុំ កញ្ចែ​បញ្ចប់​ការប្រកួត​។​
​ ​
​លោក ហូដ​ដល បាន​និយាយថា “​អឹម​បា​ប៉េ គឺជា​កីឡាករ​ម្នាក់​ដែល​បាន​កែប្រែ​ស្ថានការណ៍​។ នី​ម៉ា ពិតជា​ត្រូវការ​គាត់​។ នី​ម៉ា ធ្វើ​មិនបាន​សម្រេច ហើយ​មិនសូវមាន​សកម្មភាព​ប៉ុន្មាន​ទេ មុនពេល​ប្តូរ អឹម​បា​ប៉េ ចូល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) និង​កីឡាករ នី​ម៉ា (Neymar)

ទីតាំងផ្សាយពាណិជ្ជកម្ម